បរទេស៖ David De Gea បានធ្វើការពណ៌នាថាជារឿងដ៏អស្ចារ្យខ្លាំងណាស់​សម្រាប់ Man Utd ដែលអាចចុះ​ហត្ថលេខានាំយក Cristiano Ronaldo ត្រលប់មកកាន់ទឹកដី Old Trafford វិញ។ អ្នកចាំទីសញ្ជាតិ​អេស្បាញបានបញ្ជាក់យ៉ាងដូច្នេះថាៈគាត់ពិតជាគួរអោយចាប់អារម្មណ៏ និង ធ្វើអោយក្រុមមានកំលាំង​ថាម​​ពល​ទ្វេរដង និយាយរួមគាត់មានឥទ្ធិពលសម្រាប់ក្រុម។

Ronaldo scores twice as Man Utd beat Newcastle: clockwatch – as it happened  | Football | The Guardian

គួរបញ្ជាក់ថាបន្ទាប់ពីខកខាន​មិន​ទាន់ឈ្នះពានអ្វីសោះអស់រយៈពេល ៤ ឆ្នាំចុងក្រោយនេះក្រុមជើ​ងឯក​អង់គ្លេស២០សម័យ បានបំពេញ​ការចុះហត្ថលេខានាំយកSancho,Verane និង Ronaldo នៅថ្ងៃ​ចុង​បញ្ចប់ទីផ្សារដោះ ដូរកីឡា ករនិងបានទទួលលទ្ធផលល្អប្រសើរសម្រាប់ការប្រកួតសប្តាហ៏ទី ៤ ខណៈ​Ronaldo រកបាន២ គ្រាប់ ពេលផ្តួលNewcastle។

Team of the week: Ronaldo Lukaku Van Dijk

បច្ចុប្បន្ន Ronaldo មានវវ័យ ៣៦ ឆ្នាំនឹងបង្ហាញខ្លួនជាលើកដំបូងក្នុងក្របខ័ណ្ឌ  Champions League ក្រោយបង្ហាញខ្លួនលើកចុងក្រោយពេល បរាជ័យវគ្គផ្តាច់ព្រ័ត្រនៅ​ឆ្នាំ ២០០៩ ជាមួយ Barcelona នៅ​ទីក្រុងរ៉ូម។ ទាំង De Gea និងRonaldo សង្ឃឹមថានឹងចូល​លេង​ជម្រើស១១នាក់ដំបូងសម្រាប់​ការ​ប្រកួត​បើក​ឆាកវគ្គជម្រុះក្នុងពូលនៅរាត្រីថ្ងៃអង្គារជាមួយនិងក្រុមម្ចាស់ផ្ទះ Young Boys របស់​ស្វីស៕

 

ប្រភពព័ត៍មាន៖ Sportsmole