បរទេស៖ Romelu Lukaku បានធ្វើការណែនាំដល់ក្លឹប Chelsea អោយបំពេញការចរចារចុះហត្ថលេខានាំយក​ខ្សែការពារ ២​រូប​របស់ ​Inter Milan Alessandro Bastoni និង Milan Skriniar មកកាន់ទឹកដីStamford Bridge ជាមួយ រូបគេ។

Alessandro Bastoni and Milan Skriniar of FC Internazionale train... News  Photo - Getty Images

ក្រុមតោខៀវ Chelsea ពិតជាចង់បន្ថែមកំលាំងថ្មីដល់សម្រាប់ខ្សែការពារកណ្តាល នៅរដូវក្តៅនេះ ប៉ុន្តែជា អកុសលក្រុម​ម្ចាស់​ជើងឯកChampion League បានខកខាននាំយកខ្សែការពារអន្តរជាតិបារាំង Jules Kounde ពីក្រុម Sevilla ក្រោយ​ពីពួកគេ​បានតម្លើង​ថ្លៃឈ្នួល នៅដំណាក់កាលចុងក្រោយមុនពេលទីផ្សារ ដោះដូរ កីឡាករ បានបិទនៅថ្ងៃទី៣១សីហា ២០២១។ក៏ព្រោះតែការពិតChelsea បានឈានដល់កិច្ចព្រមព្រៀងជាមួយ Sevilla ជុំវិញថ្លៃឈ្នួលប៉ុន្តែក្លឹបនៅលីកកំពូល La Liga បាន​បង្កើនរហូតដល់ទៅ ១៥ លានយូរ៉ូឯណោះ ។

Romelu Lukaku recommends Alessandro Bastoni and Milan Skriniar to Chelsea -  Motor de Căutare

សម្រាប់កីឡាករអន្តរជាតិអ៊ីតាលីBastoni បច្ចុប្បន្នមានវ័យ ២២ ឆ្នាំរូបនេះទើបតែស្ថិតនៅក្នុងរដូវកាលទី ៣ ជាមួយInter Milan  ខណៈកីឡាករអន្តរជាតិអ៊ីតាលីរូបនេះ បាន ចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ ឆ្នាំបន្តលេងនៅទឹកដី San Siro  កាលពីខែឧសភាជា មួយសុពល ភាពរហូតដល់ឆ្នាំ ២០២៤ ។ ទន្ទឹមនឹងនេះដែរកីឡាករអន្តរជាតិស្លូវ៉ាគី Skriniar វ័យ២៦ឆ្នាំធ្លាប់មានទំនាក់ទំណងផ្លាស់ទៅលេងនៅក្របខណ្ឌ Premier League អស់រយៈពេលជាច្រើនឆ្នាំ បច្ចុប្បន្នកីឡាកររូបនេះមានកុងត្រាតែ១ឆ្នាំទៀត​ប៉ុណ្ណោះជាមួយ​ក្រុម​Inter Milan៕

 

ប្រភពព័ត៍មាន៖ Metro