បរទេស៖ Cristiano Ronaldo បានតាមស្មើកំណត់ត្រា Lionel Messi ដោយរកបានគ្រាប់បាល់ប្រឆាំងនិងក្លឹបទី​៣៦ក្នុង អាជីព​ ។ ខ្សែប្រយុទ្ធស្លាប សម្រាប់ក្រុម Man United រូបនេះស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូងនៃការប្រកួត វគ្គចែក​ពូល Champions League កាលពីថ្ងៃអង្គារទល់នឹងក្រុម Young Boys។

Ronaldo laments Man Utd's Champions League loss after another record outing

កីឡាករអន្តរជាតិព័រទុយហ្កាល់រូបនេះក៏បានក្លាយជាកីឡាករដំបូងគេដែលរកគ្រាប់បាល់បើកឆាកនៅក្នុងយុទ្ធនា កាពីរផ្សេងគ្នានៃក្របខ័ណ្ឌ Champions League បន្ទាប់ពីធ្លាប់រកបានគ្រាប់បាល់អោយ Real Madrid ក្នុងជ័យជម្នះ ៥-២ ទល់នឹងក្រុម FC Zurich ក្នុងរដូវកាល ២០០៩-២០១០។

Ronaldo and Messi Banned From World Cup If European Super League Goes Ahead

 

រ៉ូណាល់ដូដែលបានវិលត្រឡប់មកកាន់ទឹកដី Old Trafford ពី Juventus នៅរដូវក្តៅនេះបានបង្កើតឯតទគ្គកម្ម Champions League មួយទៀតនៅប្រទេសស្វីសតាមរយៈការបង្ហាញខ្លួនលើកទី ១៧៧ របស់គេនៅក្នុងការ​ប្រកួតដែលស្មើនឹងកំណត់ត្រារបស់អតីតមិត្តរួមក្រុមនិងជាវីរបុរសរបស់ Real Madrid គឺ Iker Casillas៕

 

ប្រភពព័ត៍មាន៖ Sportsmole