បរទេស៖ ទី​បំផុត​ ខ្សែ​ប្រយុទ្ធ Lionel Messi បាន​ចូលលេងក្នុង​ជម្រើស​ទាំង​១១នាក់ដំបូង​ជាលើក​ទី​១​សម្រាប់​ Paris Saint-Germain កាលពីថ្ងៃ​ពុធ ប៉ុន្តែ ក្រុម​យក្ស​របស់​បារាំង​មួយនេះ បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ១-១ ជាមួយនឹងក្រុម Club Brugge នៅ​បែលហ្ស៊ិក ក្នុង​ថ្ងៃ​ប្រកួតបើកឆាក​របស់​ពួកគេក្នុងយុទ្ធនាការ Champions League​។

កីឡាករ Ander Herrera បាន​ជួយ​ឲ្យ PSG រក​បាន​គ្រាប់បាល់​នាំមុខ​មុន នាកីឡដ្ឋាន Jan Breydel នៅ​មុនពេល​ Hans Vanaken បាន​រក​គ្រាប់បាល់​តាមស្មើ​វិញ​ឲ្យក្រុម​ម្ចាស់ផ្ទះ​ ដែល​បាន​បង្ហាញពី​ទម្រង់លេង​យ៉ាងល្អ និង​ដណ្តើម​បាន​១ពិន្ទុ​យ៉ាង​សក្តិសម​។ Messi ដែល​បាន​លេង​ត្រឹម​តែ​២៤​នាទីក្នុងនាម​ជា​កីឡាករ​បម្រុង​នៅ​មុន​ពេល​ការ​ប្រកួតនេះ នៅ​តែត្រូវ​ស្វែង​រក​គ្រាប់បាល់​ជាលើក​ទី​១​​សម្រាប់ក្លិប​ថ្មី​របស់​គេ បើ​ទោះ​បី​រូប​គេ​បាន​ស៊ុតបាល់​ប៉ះនឹង​របារ​ទី​ក្នុង​តង់​ទី​១​ និង​បាន​ដាក់​សម្ពាធ​លើ​អ្នក​ចាំ​ទី Simon Mignolet របស់ក្លិប Brugge នៅ​តង់​ទី​២ នៅមុន​ពេល​រង​ពិន័យ​កាត​លឿង​សម្រាប់​ការ​ប្រព្រឹត្តកំហុស​លើ​ Mats Rits ក៏ដោយ​។

ប៉ុន្តែ ទោះ​បី​ជា​យ់ាង​ណា នេះ​មិនមែន​ជាការ​បង្ហាញពី​ទម្រង់​លេង​ដ៏រឹង​មាំ​របស់​ក្រុម PSG ខណៈ​ដែល​លោក​គ្រូបង្វឹក Mauricio Pochettino បាន​ដាក់​តា​រាឆ្នើម​ទាំង​៣​របស់​លោក​គឺ Messi, Neymar និង Kylian Mbappe ឲ្យ​លេង​ជាមួយគ្នា​ជាលើក​ដំបូង​៕

ប្រភព​ព័ត៌មាន៖ Channel News Asia