បរទេស៖ លោក Ronald Koeman នឹងត្រូវបាត់បង់ការងារជាអ្នកចាត់ការទូទៅក្រុម Barcelona ប្រសិនក្លឹប យក្សកាតា​ឡាន​ចាញ់ក្នុងការប្រកួត La Liga បីលើកបន្ទាប់របស់ពួកគេទល់នឹងក្រុម Granada, Cadiz និង Levante យោងគេហទំព័រ Sport បានចុះផ្សាយ។

Ronald Koeman looks to the future after humbling Champions League defeat to  Bayern Munich - Football Espana

ក្លឹបបានចាប់ផ្តើមល្អបង្គួរក្នុងរដូវកាល La Liga រដូវកាលថ្មីនេះដោយ​ទទួលបាន ៧ ពិន្ទុពីការប្រកួត ៣ លើកបើកឆាកហើយឈរនៅលេខ ៧ ។ប៉ុន្តែ បរាជ័យក្នុងផ្ទះខ្លួនឯង​ក្នុង​លទ្ធផល ៣ទល់និង០ ក្រោមថ្វីជើងគូសត្រូវចាស់ Bayern Munich នៅក្របខ័ណ្ឌ Champions League វគ្គជម្រុះក្នុងពូលជើងទី១កាល​ពីថ្ងៃ​អង្គារគឺជាហេតុផល ដែលក្លឹបកំពុងគិតសារឡើងវិញពីតួនាទីតួនាទីគ្រូប​ង្វឹក​ឈុត​​ធំនេះ។ Barcelona បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ នៅ La Liga ក៏បានដាក់សម្ពាធលើអតីតគ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិហូឡង់វ័យ៥៨ឆ្នាំរូបនេះ ប៉ុន្តែក្រុមបានផ្តល់ឪកាសដល់រូបលោកដើម្បី ដឹកនាំបន្ត។

Report: Tense meeting between Laporta and Koeman following Bayern defeat |  Barca Universal

ប្រភព​បន្តថាៈប្រធានក្លឹប Barcelona លោក Joan Laporta កំពុងដាក់ផែនការរួចហើយនៅក្នុងករណីលោក Koeman ធូរស្រាលពី​ភារកិច្ច​ដែល​កំពូងដឹកនាំនាពេលបច្ចុប្បន្ន។​ អតីតអ្នកចាត់ការ Southampton និង Everton រូបនេះបានដឹកនាំការប្រកួតចំនួន ៥៨ លើកនិង មានកំណត់​ត្រា​ឈ្នះ ៣៦ ដងស្មើ ១០ ដងនិងចាញ់ ១២ប្រកួត៕