បរទេស៖ Jude Bellingham បានបំបែកកំណត់ត្រាខ្សែប្រយុទ្ធឆ្នើម Kylian Mbappe បន្ទាប់ ពីការស៊ុតបញ្ចូលទីក្នុងជ័យជម្នះវគ្គជម្រុះក្នុងពូលក្របខណ្ឌ Champions League របស់ក្រុម Borussia Dortmund លើក្រុមតួគី Besiktas កាលពីថ្ងៃពុធ។កីឡាករអន្តរជាតិអង់គ្លេសរូបនេះមានឪកាស រកបានគ្រាប់ បាល់បើកឆាកអោយក្រុមភ្ញៀវមុនពេលបង្កើតឪកាសអោយខ្សែប្រយុទ្ធឆ្នើម Erling Haaland បន្ថែមគ្រាប់ បាល់ទី២នៅមុនបញ្ចប់តង់ទី១ ខណៈការប្រកួតបញ្ចប់ទៅក្នុងលទ្ធផលDortmund ២-១ Besiktas។
មានន័យថាថាអតីតយុវជនថ្នាលក្លឹបBirmingham City រូបនេះមានឪកាសរកបានគ្រាប់បាល់ជាលើកដំបូង នៅក្រៅទឹកដីក្នុងវ័យ១៨ឆ្នាំ និង ៧៨ថ្ងៃ ដោយបំបែកកំនត់ត្រារបស់Kiliyan Mbappe ដែលធ្លាប់រកគ្រាប់បាល់ អោយMonacoនៅក្នុងវ័យ១៨ឆ្នាំនិង ៨៥ថ្ងៃ កំលុងខែមិនាឆ្នាំ២០១៧ ពេលរូបគេលេងអោយក្រុមMonaco ។
Bellingham ក៏បានបំបែកកំណត់ត្រារបស់មិត្តរួមជាតិអង់គ្លេសក្នុងនាមកីឡាករវ័យក្មេងដែលរកគ្រាប់បាល់ ក្រៅដីវ័យក្មេងលើកដំបូងនៅក្របខណ្ឌChampion League ផងដែរបន្ទាប់ពីកំនត់ត្រានេះត្រូវបានគ្រប់គ្រងដោយ Trend Alexander-Arnoldរបស់ហង្សក្រហមLiverpool ដែលធ្លាប់រកបាននៅវ័យ១៩ឆ្នាំនិង១០ថ្ងៃពេលដែលប្រកួតជាមួយក្លឹបMaribor នៅខែតុលាឆ្នាំ២០១៧៕
ប្រភពព័ត៍មាន៖ Goal