បរទេស៖ ខ្សែប្រយុទ្ធ Victor Osimhen បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​នៅ​តង់​ទី​២ ខណៈ​ដែលក្រុម Napoli បាន​បាយ​បក​ដើម្បី​ដណ្តើម​បាន​លទ្ធផល​ស្មើ ២-២ នៅលើ​ទឹ​ក​ដីក្រុម Leicester City ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Europa League ក្នុង​ពូល C កាលពីថ្ងៃ​ព្រហស្បតិ៍​។

ក្រុមម្ចាស់​ជើង​ឯក​ស្កុត​ឡេន Rangers បាន​រង​បរា​ជ័យ​ក្នុងលទ្ធផល ២-០ ក្រោមស្នា​ដៃក្រុម Olympique Lyonnais ក្នុងការ​ប្រកួតពូល A ក្រោយពីក្រុម Celtic ដែល​ជាម្ចាស់​ជើង​ឯក European Cup ឆ្នាំ​១៩៦៧ បាន​រង​បរា​ជ័យក្នុងលទ្ធផល ៤-៣ លើ​ទឹកដីក្រុម Real Betis ក្នុង​ការ​ប្រកួត​នៅ​ថ្ងៃ​ដដែលនោះ​។ Lyon បាន​​បំពេញ​ជ័យ​ជម្នះ​របស់​ខ្លួន​តាមរយៈ​ការ​ធ្វើ​ឲ្យ​បាល់ចូល​ទី​ខ្លួន​ឯង​របស់ James Tavernier ខណៈ​ដែល​បាល់​បាន​ផ្លាត​ចេញពីខ្សែការ​ពារ​រូបនេះ ក្រោយពី​ការ​ប្រទាញ​ប្រទង់​នៅ​ពី​មុខ​ទី​នាទី ទី​៥៥​។ ក្នុងការ​ប្រកួត​មួយ​គូ​ទៀតក្នុង​ពូល A ក្រុម Brondby របស់​ដា​ណឺ​ម៉ាក បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ០-០ ជាមួយនឹងក្រុម Slavia Prague​។

ដោយឡែក ក្នុងការ​ប្រកួតពូល B ក្រុម PSV Eindhoven ដែល​ជាម្ចាស់​ជើង​​ឯក​ឆ្នាំ​១៩៨៨ បាន​វាយ​បក​ដើម្បី​ដណ្តើម​បាន​លទ្ធផល​ស្មើ ២-២ ជាមួយនឹងក្រុម Real Sociedad ហើយ Krepin Diatta បានជួយ​ឲ្យ​ក្រុម Monaco យកឈ្នះ​លើ​ក្រុម Sturm Graz ក្នុងលទ្ធផល ១-០​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia