បរទេស៖ លោក Ole Gunnar Solskjaer បានបញ្ជាក់ថា Edinson Cavani និងបន្តអវត្តមានសម្រាប់​ការប្រកួត​នៅ​ចុង​សប្តាហ៍នេះបន្តទៀតប៉ុន្តែនៅឡើយបញ្ជាក់ប្រាប់ពីមូលហេតុថាមកពីអ្វីនោះទេ។ ខ្សែប្រយុទ្ធជើងចាស់ដ៏មាន​បទ​ពិសោធន៏​សញ្ជាតិអ៊ុយរូហ្គាយបានបង្ហាញខ្លួនលើកចុង ក្រោយបំផុតសម្រាប់Man.Utdក្នុងការ​ប្រកួតមិត្តភាព​បិទ​ទ្វារ​កីឡាដ្ឋានទល់នឹងក្រុម Stoke City មកម្លេះ។

Edinson Cavani 'unsure' on Manchester United future - Ole Gunnar Solskjaer  - Eurosport

គួរបញ្ជាក់ថាក្រុមជើងឯកអង់គ្លេស២០សម័យនិងត្រូវជួបប្រកួតជាមួយក្រុមម្ចាស់ផ្ទះWest Ham United ក្នុង​ក្របខ័ណ្ឌ Premier League នៅឯកីឡដ្ឋាន London Staium នាយប់ថ្ងៃអាទិត្យនេះ។Man.Utd ក៏ពុងតែ​សម្លឹង​ស្រេក​ឃ្លានជ័យជំនះដើម្បីជាការប៉ះប៉ូវនិងបំពេញចិត្តអ្នកគាំទ្រឡើងវិញនិងធានាការ ឈរទីកំពូលតារាងបន្ត​ទៀត​ក្រោយ​បរាជ័យចាញ់ក្រុមម្ចាស់ផ្ទះ Young Boys ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពី​រាត្រី​ថ្ងៃ​អង្គារ។

Manchester United planning talks over Edinson Cavani future soon, says Ole  Gunnar Solskjaer | Evening Standard

ទោះយ៉ាងណាគ្រូបង្វឹកសញ្ជាតិន័រវេរំពឹងថាអតីតខ្សែប្រយុទ្ធ PSG, Napoli នេះនឹងចាប់ផ្តើមហ្វឹកហាត់នៅដើម​សប្តាហ៍​ក្រោយហើយ និងត្រៀមបើកទ្វារកីឡាដ្ឋានOld Traffordទទួលក្រុម West Ham Unitedវិញម្តង​សម្រាប់​ការប្រកួតក្របខណ្ឌ  Carabao Cup ​នៅថ្ងៃពុធ៕

 

ប្រភពព័ត៍មាន៖ Sportskeeda