បរទេស៖ ម្ចាស់ផ្ទះBayern Munich បានយកឈ្នះក្រុមភ្ញៀវ VfL Bochum ក្នុងលទ្ធផល ៧ទល់និង០ ដើម្បីឡើងទៅឈរ​កំពូលតារាងនៃក្របខ័ណ្ឌ Bundesliga របស់អាល្លឺម៉ង់នៅកីឡាដ្ឋានAllianz Arena។កីឡាករJoshua Kimmich រកបានពីរគ្រាប់តែម្នាក់ឯងបន្ទាប់ពីអតីតខ្សែបម្រើ-ប្រយុទ្ធស្លាបក្រុមMan.City កីឡាករ Leroy Sane បានទាត់ បាល់ហ្វ្រីឃីកបញ្ចូលទីបើកឆាកយ៉ាងល្អ ។

FC Bayern Munich - Official website of FC Bayern

Serge Gnabry, Robert Lewandowski និង Eric Maxim Choupo-Moting ក៏បានរួមចំណែករកគ្រាប់បាល់ ខណៈ Vasilis Lampropoulos ធ្វើអោយបាល់ចូលទីខ្លួនឯង ។ Bayern Munich បានកើនគ្រាប់បាល់រហូតដល់ ២០ គ្រាប់បន្ទាប់ពីការប្រកួតបើកឆាករដូវកាលថ្មី ៥ ដង​កន្លង​មកខណៈ Wolfsburg និងអាចឡើងទៅឈរកំពូលតារាងវិញក៏ដោយប្រសិនបើពួកគេផ្តួលEintracht Frankfurt នៅថ្ងៃអាទិត្យ៕

 

ប្រភពព័ត៍មាន៖ BBC