បរទេស៖ ក្រុម Aston Villa បានស៊ុតបាល់បញ្ចូលទីចំនួន ៣ គ្រាប់ក្នុងរយៈពេល ៩ នាទី ដែលបង្ហាញពី ទម្រង់ លេងយ៉ាងល្អនៅតង់ទី ២រកបានដោយកីឡាករCash,Digne និង Bailey បានធ្វើឲ្យ ក្រុម Everton បញ្ចប់ភាពមិនដែលចាញ់ នៅឯទឹកដី Villa Park នៅរាត្រីថ្ងៃសៅរ៏។
ចាប់ផ្តើមប្រកួតក្នុងនាមជា ក្រុមមួយ ក្នុងចំណោមក្រុមទាំង ៥ នៅ Premier League មិនដែលស្គាល់ចាញ់ក្រុមEverton ហាក់ធ្លាក់ទម្រង់លេងនិង បាត់បង់ម្ចាស់ការ ដែលជាឪកាសហុចអោយAston Villa សម្រុករកគ្រាប់បាល់ដើម្បីទទួលបាន៣ ពិន្ទុពេញ។
បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏ខកចិត្តក្រុមរបស់ Dean Smith បានឡើងទៅឈរនៅចំណាត់ថ្នាក់លេខ ១០ ក្នុងតារាងជាមួយនឹងជ័យជំនះលើកទី ២ របស់ពួកគេនៃយុទ្ធនាការប្រកួតរដូវកាលនេះ ខណៈEverton នៅឈរ លេខរៀងទី៥៕
ប្រភពព័ត៍មាន៖ BBC