បរទេស៖ អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Man. Utd លោក Ole Gunnar Solskjaer បានច្រានចោលការរំពឹង​ទុករបស់អតីតមិត្តរួមក្រុម Rio Ferdinand ដែលបានលើកឡើងថាប្រសិនខ្លួនជាគ្រូបង្វឹកនោះរូបលោកនិង អោយ Cristiano Ronaldoអង្គុយនៅកៅអីរង់ចាំជៀសវាងការចេញមកស្រែកបញ្ជា កីឡាករកំលុងពេលបរាជ័យកាល​ពី​ថ្ងៃ​អង្គារជាមួយម្ចាស់ផ្ទះ​ Young Boys ។

Rio Ferdinand suggests Ole Gunnar Solskjaer is 'scared' to leave Manchester United's defence without protection | Metro News

រំលឹកដល់ការដកខ្សែប្រយុទ្ធស្លាបព័រទុយហ្គាល់ ចេញក្នុងតង់ទី ២ ជាមួយមិត្តរួមជាតិBruno Ferdinand  បាន​ធ្វើអោយមានការតវ៉ានិងរិះគន់លើការសម្រេចចិត្តរបស់គ្រូបង្វឹកសញ្ជាតិន័រវេរូបនេះ។ ទោះយ៉ាងណាលោក Solskjaer បានស្រាយចំងល់និងទទូចថាការបកស្រាយព្រឹត្តិការណ៍ខាងលើរបស់ អតីតមិត្តរួមក្រុមFerdinand គឺជាការគិតខុស។​ អតីតខ្សែប្រយុទ្ធMan.Utdបានបញ្ជាក់បា្រប់យ៉ាងដូច្នេះថាៈ ពេលខ្លះRio បាននិយាយអំពីអ្វីដែលគាត់មិនបានដឹង​ពិតប្រាកដ។ Martins Pereira គួរតែទទួលបានកាតលឿងពេលដែលរូបគេបង្កកំហុសដាក់ក់ Nemanja Matic ទាំង Bruno និង Cristiano ពួកគេបានចូលរួមតវ៉ាអោយខ្ញុំនិងប្រយោជន៏ក្រុម។ ទាំងពីរនាក់បាននិយាយពាក្យរិះគន់និងតវ៉ាស្រែកប្រាប់អាជ្ញាកណ្តាល ដោយធ្វើ ឡើងប្រឆាំងនិងការ សម្រេចចិត្ត​មិនល្អមួយប្រឆាំងនិងក្រុមយើង។

Man Utd boss Solskjaer hits back at Rio Ferdinand over Cristiano Ronaldo actions | Football | Sport - Global Circulate

ប៉ុន្តែបន្ទាប់មក Cristiano បានដើរទៅអង្គុយជាមួយ Bruno ។ ការពិត​យើង​ដឹង​ថាមានតែបុគ្គលម្នាក់ប៉ុណ្ណោះ​ដែលត្រូវបានអនុញ្ញាតអោយឈរបញ្ជាកូន​ក្រុម​នៅ​តំបន់ខ្សែបន្ទាត់(Technical Area)ក្នុងតំបន់បច្ចេកទេសនោះដែលក្រៅពីខ្ញុំអាចជាCarras ,Michael Carrick,Mick Phelan រឺKieran Mckenna ។ការពិត Ronaldo មិនមែនកំពុង​ដើរតួជា​គ្រូបង្វឹក​ដើម្បីបញ្ជាកូនក្រុមនោះទេ៕

 

ប្រភពព័ត៍មាន៖ Goal