បរទេស៖ បិសាចក្រហម Man Utd មានបំណងចង់ផ្តល់កិច្ចសន្យាថ្មីដល់ Jesse Lingard, Bruno Fernandes, Paul Pogba និង Luke Shaw នាពេលខាងមុខនេះយោងតាមការអះអាងរបស់អ្នកកាសែតអ៊ីតាលី ដ៏ល្បីល្បាញ លោក Fabio Romano បានអះអាង។ សម្រាប់ខ្សែបម្រើឆ្នើមទាំងពីរ Lingard និង Pogba នឹងផុត​កុងត្រា​នៅ​កីឡាដ្ឋាន Old Trafford នៅខែមិថុនា​ឆ្នាំក្រោយ ។

Manchester United 5-1 Leeds - Bruno Fernandes hits three, Paul Pogba excels  as Red Devils crush Leeds - Eurosport

សម្រាប់Lingardបានជាប់ជម្រើស១១នាក់ដំបូងក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ន​និងបានស៊ុតបញ្ចូលទី ២ គ្រាប់សម្រាប់ក្លឹបនៅរដូវកាលនេះរួមទាំងជ័យជម្នះទល់នឹង West Ham United កាលពីថ្ងៃអាទិត្យ។រីឯFernandes នៅសល់កុងត្រា ៤ ឆ្នាំទៀតខណៈក្លឹបមានបំណងចង់បង្កើនប្រាក់ឈ្នួលដល់​កីឡាករ​អន្តរ​ជាតិ​ព័រទុយហ្កាល់បន្ថែមទៀត បន្ទាប់ពីទម្រង់លេងកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃចាប់តាំងពីចូល​រួមជាមួយពួក​គេ​នៅ​ខែមករាឆ្នាំ២០២០ពី Sporting Lisbon ។ទន្ទឹមនឹងនេះ Shaw នឹងផុតកុងត្រានៅ​ខែមិថុនាឆ្នាំ ២០២៣ ហើយកីឡាករវ័យ ២៦ ឆ្នាំរូបនេះហាក់ដូចជាបានយកឈ្នះលើបញ្ហា​របួសដើម្បី​ក្លាយជា​កីឡា​ករសំខាន់សម្រាប់​ក្លឹបនិងជម្រើសជាតិ។

Lingard should be embarrassed for trying to claim goal' – Shaw adamant Man  Utd strike is his | Goal.com

Man Utd បានចាប់ផ្តើមរដូវកាល Premier League រដូវកាលថ្មីបានយ៉ាងល្អដោយរកបាន ១៣ ពិន្ទុពីការ​ប្រកួតបើកឆាក ៥ ប្រកួតរបស់ពួកគេដោយឈរនៅលេខរៀងទី ៣ ក្នុងតារាងទោះបីមាន​ពិន្ទុស្មើក្រុម​កំ​ពូលតារាង Chelsea  និងលេខ២Liverpool តែមានគ្រាប់បាល់ស៊ុតចូលតិចជាង ក្រុមទាំងពីរខាង​លើ់ចំនួន២គ្រាប់៕

 

ប្រភពព័ត៍មាន៖ Sportsmole