បរទេស៖ Cristiano Ronaldo បដិសេធឱកាសចូលរួមជាមួយអតីតគូប្រជែងនៅ La Liga គឺ Atletico Madrid នៅរដូវក្តៅកន្លង​ទៅនេះមុនពេលសម្រេចចិត្តចុះកុងត្រាថ្មីជាមួយក្លឹបបិសាចក្រហម Man United ។

Manchester United 'more confident than ever' after Cristiano Ronaldo  return, says Ed Woodward | The Independent

ប្រធានក្រុមជម្រើសជាតិ​ព័រទុយហ្គាល់​វ័យ៣៦ ឆ្នាំបានចាកចេញពី Juventus ក្រោយចំណាយពេល៣រដូវកាល ដើម្បីត្រលប់មកកាន់កីឡាដ្ឋាន Old Trafford វិញ​ដោយចុះកុងត្រារយៈពេល២ឆ្នាំ។ ប្រភពីស្ថានីយ៍វិទ្យុអេស្ប៉ាញ Cadena Ser បានផ្សព្វផ្សាយថាភ្នាក់ងាររបស់ Ronaldo លោក Jorge Mendes បានព្យាយាមទាក់ទាញនិងបញ្ចុះបញ្ចូលកូនក្រុមរបស់ខ្លួនឱ្យវិលត្រលប់មកលីកកំពូលអេស្បាញ La Liga នៅរដូវក្តៅនេះ។ ខណៈក្លឹបផ្សេងទៀតដូចជា Barcelona បង្ហាញការចាប់អារម្មណ៏ តែមិន មានលទ្ធភាពទិញកីឡាករលេងល្អរបស់​ពិភព​លោក៥សម័យ (Ballon D’or) ចំពេលក្លឹបមានវិបត្តិសេដ្ឋកិច្ច។ដូច្នេមានតែ Atletico ត្រូវបានគេចាត់ទុកថាជាជម្រើស​តែ​មួយ​គត់ ហើយអតីតក្រុមអធិរាជសRealMadridបដិសេធមិនចុះហត្ថលេខានាំយក Ronaldo ត្រលប់ទៅវិញ ក៏ប៉ុន្តែត្រូវបានរូបគេ បដិសេធ ដោយមិនចង់ផ្លាស់ទៅលេងជាមួយក្លឹបដែលធ្លាប់ជាគូប្រជែងរយៈពេល៩ឆ្នាំនោះឡើយ។

Cristiano Ronaldo (@Cristiano) | Twitter

Ronaldo នៅតែបង្ហាញទម្រង់លេងបានល្អសម្រាប់ក្រុមលោកOle Gunnar Solskjaer ដោយស៊ុតបញ្ចូលទីបាន ៤ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ៣ លើកដំបូងពេលជួប Newcastle United, Young Boys និង West Ham United៕

 

ប្រភពព័ត៍មាន៖ Sportsmole