បរទេស៖ ក្រុម Manchester City បាន​ចាប់​​ផ្តើម​យុទ្ធ​នា​ការ​ប្រជែង​ដណ្តើម​ពាន League Cup ជាលើក​ទី៥​ជាប់​ៗ​គ្នា​របស់​ពួក​គេ​តាម​រយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះក្នុងលទ្ធផល ៦-១ លើក្រុម Wycombe ស្រប​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ជប៉ុន Takumi Minamino បាន​ជួយ​​ឲ្យ​ក្រុម Liverpool ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធផល ៣-០ នៅលើ​ទឹក​ដីក្រុម Norwich កាលពីថ្ងៃ​អង្គារ​។

ប៉ុន្តែ ក្រុម Everton និង Watford បានក្លាយ​ជាក្រុម​ស្ថិតក្នុងក្រប​ខ័ណ្ឌ Premier League ដែល​បាន​ធ្លាក់​ចេញ​ត្រឹម​ជុំ​ទី​៣ ក្រោយពី​ចាញ់​ក្រុម​ QPR និង Stoke រៀង​ៗខ្លួន​។ Man City នឹង​ត្រូវ​ឡើង​ឈរពីលើ​ក្រុម Liverpool ក្នុង​នាម​ជា​ក្រុម​ដែល​បាន​ឈ្នះ​ពាន League Cup ៩​លើក ប្រសិន​បើ​ពួក​គេ​ឈ្នះពាន​​នេះ​នៅ​រដូវ​កាលនេះ​។ លោក Pep Guardiola បាន​ដាក់​ឲ្យ​កីឡាករ Conrad Egan-Riley, Finley Burns, Luke Mbete, Josh Wilson-Ebrand និង Romeo Lavia ចូល​លេង​​ជាលើកដំបូង ក្នុងការ​ប្រកួត​នៅ​កីឡដ្ឋាន Etihad​។ ក្រុម Everton បាន​ធ្លាក់​ចេញ​ក្រោមស្នា​ដៃក្រុម QPR ក្រោយពី​ចាញ់​​ការ​ស៊ុត​បាល់​ប៉េណាល់ទីក្នុងលទ្ធផល ៨-៧ បន្ទាប់​ពី​ស្មើ​ក្នុងលទ្ធផល ២-២​។

ក្រុម Watford ក៏​បាន​ជួប​ការ​ខក​ចិត្ត​ផង​ដែរ ក្រោយពី​បាន​ផ្លាស់​ប្តូរ​កីឡាករ​១១នាក់ ខណៈ​ដែល​ពួក​គេ​បាន​រង​បរា​ជ័យ​ក្នុងលទ្ធភល ៣-១ ក្រោមស្នា​ដៃក្រុម​ស្ថិតក្នុង​ក្រប​ខ័ណ្ឌ​លំ​ដាប់​ទី​២ Stoke នាកីឡដ្ឋាន Vicarage Road​។ ដោយឡែក ក្រុម Southampton បានគ្រប់គ្រង​យ៉ាង​របស់​ខ្លួ​យ៉ាងល្ ដើម្បី​ទទួល​ជ័យ​ជម្នះក្នុងលទ្ធផល ៤-២ ដោយ​​ការ​ស៊ុត​បាល់​ប៉េណាល់ទី លើ​ទឹកដីក្រុម Sheffield United ក្រោយពី​ទទួល​បានលទ្ធផល​ស្មើ ២-២​​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia