បរទេស៖ លោក Nuno Espirito Santo អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Tottenham ជឿជាក់​ថា ការ​ធ្លាក់​ចុះ​ទម្រង់​លេង​របស់​​ខ្សែ​ប្រយុទ្ធ Harry Kane នៅ​ដើម​រដូវ​កាល​នេះ គឺ​​ដោយសារ​តែ​ការ​ខ្វះ​ភាព​ស៊ី​សង្វាក់​គ្នា​នៅ​រដូវ​កាល​នេះ​។

Kane មិន​ទាន់​រក​គ្រាប់បាល់​បញ្ចូល​ទី​នៅ​ឡើយ​ទេ​ក្នុងក្រប​ខ័ណ្ឌ Premier League នៅ​រដូវកាល​នេះ ស្រប​ពេល​ដែល​មាន​ការលើក​ឡើង​ថា ខ្សែ​ប្រយុទ្ធ​រូបនេះកំពុង​តែ​ជួប​ភាព​ត្រដាប​ត្រដួស​ដោយ​សារ​តែ​បញ្ហា​​​ពីការ​ព្យាយាម​របស់​គេ​ដើម្បី​បង្ខំ​ឲ្យ​មានការ​ផ្ទេរ​ទៅកាន់​​ក្លិប Manchester City​។ ក្រោយពី​បាន​ជួប​ការ​ខកចិត្ត​ដោយ​សារ​តែការ​បដិ​សេធ​របស់​ក្លិប Tottenham ក្នុងការ​លក់​រូ​ប​គេ​ទៅ​ឲ្យ​ក្លិប Man City ខ្សែ​ប្រយុទ្ធ Kane បាន​អះ​អាង​ថា រូប​​គេ​មានកិច្ច​ព្រម​ព្រៀង​យល់​យោគ​គ្នា​មួយ​ជាមួយនឹងក្លិប​ Spurs ថា រូបគេ​អាច​ចាក​ចេញ​បាន​។​

ប្រធានក្រុម​នៃក្រុម​ជម្រើស​ជាតិ​​អង់គ្លេស​រូបនេះ បាន​វិល​ទៅហ្វឹកហាត់​មុន​បើក​រដូវកាល​វិញ និង​បាន​អវត្តមានក្នុងការ​ប្រកួត​បើកឆាក​ក្នុង​ពេល​ Spurs បានយកឈ្នះ​លើក្រុម Man City នៅមុន​ពេល​ទទួល​ស្គាល់ពីការ​បរា​ជ័យ​របស់​គេ​ថា រូប​គេ​មិន​​អាច​​ចូលរួម​ជា​មួយនឹងក្រុម​របស់​លោក Pep Guardiola ឡើយ​​។ Kane ហាក់​ដូច​ជា​​មិនមែន​ជាកីឡាករ​ម្នាក់​ដែល​បាន​ឈ្នះ​ស្បែក​ជើង​មាសក្នុងក្រប​ខ័ណ្ឌ Premier League កាលពី​រដូវ​កាល​មុន​ឡើយ​​។ រូប​គេ​មិន​ទាន់​បាន​ស៊ុត​បាល់ប​ញ្ចូល​ទី​​នៅឡើយ​ទេ ក្នុងចំណោម​ការ​ប្រកួត​៤លើកនៃក្រប​ខ័ណ្ឌ Premier League និង​បាន​​លេង​រហូត​ដល់​៩០នាទី​ជាលើក​ដំបូង​របស់​គេ ប៉ុន្តែ មិន​បានស៊ុត​បាល់​ឲ្យ​ចំ​គោល​ដៅ​សូម្បី​តែ​១​ជើងក្នុងពេល​ចាញ់​លើ​ទឹកដីក្រុម Crystal Palace កាលពីថ្ងៃទី​១១ ខែកញ្ញា​៕​

 

ប្រភព​ព័ត៌​មាន៖ Channel News Asia