បរទេស៖ ក្រុម Inter Milan បាន​បង្ហាញពី​ការ​ស្រេក​ឃ្លាន​របស់​ពួកគេរបស់ពួក​គេ​ក្នុង​ការ​ការ​ពារ​ពានក្រប​ខ័ណ្ឌ Serie A កាលពី​ថ្ងៃ​អង្គារ ក្រោយពី​បាន​វាយ​បក​តាម​ពីក្រោយ​១គ្រាប់ ដើម្បី​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធផល ៣-១ នៅលើ​ទឹកដីក្រុម Fiorentina និង​ឡើង​ឈរលើ​កំពូល​តារាង​។

ក្រុម​របស់លោក Simone Inzaghi បាន​វាយ​បក​​ដើម្បី​យកឈ្នះ​ក្នុងការ​ប្រកួត​ដ៏ស្វិត​ស្វាញ​ជាមួយនឹងក្រុម Fiorentina នៅ​ទីក្រុង Florence និង​ដណ្តើម​បាន​៣ពិន្ទុ​ពេញ ក្រោយ​ពី​ការរកគ្រាប់បាល់​បញ្ចូល​ទីនៅ​តង់​ទី​២​ពី​សំណាក់​ Matteo Darmian, Edin Dzeko និង Ivan Perisic។ ក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯក Inter Milan មិនស្គាល់​ចាញ់​សោះ​ក្នុងការ​ប្រកួត​៥លើក​ដំបូង​របស់ខ្លួន និង​កំពុងតែ​នាំមុខ​លើ​កំពូល​តា​រាង​ដោយមាន​១៣ពិន្ទុ និង​នាំមុខ​១ពិន្ទុ​លើក្រុម Napoli ដែល​នឹង​ត្រូវ​ប្រកួត​ជាមួយនឹងក្រុម Sampdoria នៅថ្ងៃព្រហស្បតិ៍ ហើយ​និង​សម្លឹង​រក​ការ​រក្សាកំណត់ត្រា​ឈ្នះ​១០០%របស់ពួក​គេ​នៅ​រដូ​វកាល​នេះ​។

ខ្សែ​ប្រយុទ្ធ Dzeko បាន​ឲ្យដឹងថា៖ «ជ័យ​ជម្នះនៅ​ថ្ងៃនេះ គឺ​ជា​ជ័យជម្នះមួយ​ក្នុង​ចំណោម​ជ័យ​ជម្នះ​ដ៏​កក់ក្តៅ ពីព្រោះ​យើង​ជាក្រុម​ដ៏ខ្លាំង​មួយ​។​ យើង​បាន​ជួ​ប​ការ​លំបាកនៅ​តង់​ទី​១ និងបាន​វាយ​បក​វិញនៅ​តង់ទី​២​»៕

ប្រភព​ព័ត៌មាន៖ Channel News Asia