បរទេស៖ បម្រើអន្តរជាតិជប៉ុនកីឡាករ Takumi Minamino បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ខណៈ​ដែលក្រុម​ហង្ស​ក្រហម Liverpool បានផ្តួលក្រុម Norwich City ក្នុងលទ្ធផល៣ទល់និង០ដើម្បីឈានទៅការប្រកួតក្របខណ្ឌ Carabao Cup ជុំទី ៤បន្តទៀត។

Norwich City 0-3 Liverpool - Watch the goals and highlights (Video) - LFC Globe

ក្រុមភ្ញៀវរបស់លោក Jurgen Klopp បានរកគ្រាប់បាល់នាំមុខនៅនាទីទី ៤ ក្រោយការបញ្ជូនរបស់ Divock Origi ខណៈ Minamino ស៊ុតបាល់ប្រលោះជើងអ្នកចាំទី។ រីឯ អ្នកចាំទី Caoimhin Kelleher បានបដិសេធ ឪកាស​វាយបក​តាម​ស្មើ​របស់ Norwich មុនពេលបញ្ចប់តង់ទី ១ ដោយជួយ​សង្គ្រោះ​បាល់ពិន័យ១១ម៉ែត្ររបស់ Christos Tzolis ដោយ​ជើង​របស់គេ។

Divock Origi "not done yet" as Liverpool's fringe players impress vs. Norwich - Liverpool FC - This Is Anfield

គ្រាប់បាល់ទី២របស់ Liverpoolរកបានដោយកីឡាករ អន្តរជាតិបែលហ្សិក Divock Origi ដោយការតែត ក្រោយ​ការបញ្ជូនរបស់កីឡាករ ខ្សែការពារស្លាបឆ្វេងសញ្ជាតិ ក្រិក Konstantinos Tsimikas ក្រោយចាប់​ផ្តើម​ការ​ប្រកួត​តង់ទី២បាន៥នាទិ មុនពេល Minamino រកបាន​គ្រាប់បាល់ទី៣នៅនាទីទី៨០ក្រោយ​ក្រោយការ​បញ្ជូន​របស់ ​Oxlade-Chamberlain៕

ប្រភពព័ត៍មាន៖ BBC