បរទេស៖ គ្រាប់បាល់ឈ្នះរបស់ Achraf Hakimi បានជួយឲ្យក្រុម Paris Saint-Germain ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុមបាតតារាង Metz កាលពីថ្ងៃពុធ ខណៈដែលក្រុមយក្សប្រចាំក្រុងប៉ារីសមួយនេះ បានរក្សាកំណត់ត្រាឈ្នះ១០០%នៅរដូវកាលនៃក្របខ័ណ្ឌ Ligue 1 បើទោះបីអវត្តមាន Lionel Messi ក៏ដោយ។
ខ្សែការពារអន្តរជាតិម៉ារ៉ុក Hakimi ដែលផ្ទេរមកពីក្លិប Inter Milan ក្នុងតម្លៃខ្លួន៦០លានអឺរ៉ូ នៅរដូវកាលនេះបានជួយឲ្យក្រុម PSG រកបានគ្រាប់បាល់នាំមុខមុននៅនាទី ទី៥ នៅមុនពេលកីឡាករ Kiki Kouyate បានរកគ្រាប់បាល់តាមស្មើវិញ។ ប៉ុន្តែ ភាពស្វិតស្វាញក្នុងការប្រកួតនេះបានឈានដល់កម្រិតកំពូល នៅពេលដែលក្រុម Metz នៅសល់សមាជិកត្រឹមតែ១០នាក់ ហើយគ្រូបង្វឹករបស់ពួកគេគឺលោក Frederic Antonetti ក៏បានរងពិន័យកាតក្រហមឲ្យទៅកៅអីអ្នកគាំទ្រផងដែរ នៅមុនពេល Hakimi បានរកគ្រាប់បាល់ឈ្នះនៅនាទី ទី៩៤។ PSG បានឈានទៅកាន់រដូវកាលថ្មីក្នុងនាមជាក្រុមមានក្តីសង្ឃឹមខ្ពស់ក្នុងការការពារពានក្របខ័ណ្ឌលីកបារាំង Ligue 1 ក្រោយពីបាននាំយកតារាឆ្នើមៗជាច្រើន ក្នុងនោះរាប់បញ្ចូលទីម្ចាស់ពានបាល់មាស៦សម័យកាល Messi ផងដែរ។
PSG បានបន្ថែមការនាំមុខរបស់ពួកគេនៅលើកំពូលតារាង រហូតដល់ទៅ៧ពិន្ទុ លើក្រុម Marseille ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ លើទឹកដីក្រុម Angers៕
ប្រភពព័ត៌មាន៖ Channel News Asia