បរទេស៖ ខ្សែ​បម្រើ​ប្រយុទ្ធ Marco Asensio បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់ សម្រាប់​ក្រុម Real Madrid កាលពីថ្ងៃ​ពុធ នៅ​ពេល​ដែល​ប្រកួត​ជា​មួយនឹងក្រុម Mallorca ខណៈ​ដែល Real បាន​ឈ្នះដោយ​ងាយ​​ក្នុងលទ្ធ​ផល ៦-១ ដើម្បី​ឡើង​ឈរ​លើ​កំពូល​តារាង La Liga​។

ខ្សែ​ប្រយុទ្ធ Karim Benzema បាន​ដណ្តើម​យក​ប្រៀប​លើ​ការ​ប្រព្រឹត្តកំហុស​របស់ Mallorca នាកីឡដ្ឋាន Santiago Bernabeu នៅ​មុន​ពេល​ការ​រក​បាន​គ្រាប់បាល់​៣​គ្រាប់​នៅ​ចន្លោះ​ពេល​៥​នាទី បាន​ជួយ​ឲ្យក្រុម Real Madrid នាំមុខ ៣-១ ដោយ Asensio រកបាន​២​គ្រាប់នៅ​ចន្លោះ​គ្រាប់​បាល់​របស់ Lee Kang-in សម្រាប់​ក្លិប Mallorca​។ Asensio បាន​បំពេញការ​រក​គ្រាប់បាល់​ទី​៣​របស់​គេ តាម​រយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​នៅតង់​ទី​២ នៅមុន​ពេល Benzema បាន​បន្ថែម​គ្រាប់បាល់​ទី​២របស់​គេ ហើយ Isco បាន​រក​គ្រាប់បាល់​ទី​៦​​សម្រាប់​ក្រុម Real Madrid​។

គ្រាប់បាល់​ទី​២​របស់ Benzema គឺ​ជា​គ្រាប់​បាល់​ទី​២០០​របស់គេ ក្នុង​ក្រប​ខ័ណ្ឌ La Liga ដែល​ធ្វើ​ឲ្យ​រូបគេ​ក្លាយ​ជា​កីឡាករ​ទី​១០ ក្នុង​ការ​សម្រេចបាន​សមិទ្ធ​ផល​នេះ​។ ជ័យ​ជម្នះ​នេះ ជួយ​ឲ្យ​ក្រុម Real នាំមុខ​២ពិន្ទុ​លើ​ក្រុម Atletico លើកំពូល​តារាង ខណៈ​ដែល Sevilla ឈរលេខ​៣ ក្រោយពី​បាន​ផ្តួល Valencia ៣-១៕

ប្រភព​ព័ត៌​មាន៖ Channel News Asia