បរទេស៖ Juventus បានបង្កើនការវាយបកនៅពាក់កណ្តាលតង់ទីពីរដើម្បីទទួលបានជ័យជម្នះនៅលីកកំពូល Serie A ជាលើកដំបូងក្នុងរដូវកាលនេះក្រោយផ្តួលក្រុមម្ចាស់ផ្ទះ Spezia។

Spezia vs. Juventus - Football Match Report - September 22, 2021 - ESPN

កីឡាករEverton ដែលកំពុងខ្ចីជើង Moise Kean មានឪកសស៊ុតបញ្ចូលទីនាំមុខឱ្យ Juventus នៅនាទីទី ២៨ មុនពេល Emmanuel Gyasi និង Janis Antisteរកបានគ្រាប់បាល់សម្រាប់ក្រុមម្ចាស់ផ្ទះព្រមទាំងគ្រាប់នាំមុខ ។ខ្សែការពារ​កណ្តាល Matthijs de Ligt បានរកគ្រាប់បាល់ជ័យជម្នះ បន្ទាប់ពី Federico Chiesa វាយបកតាមស្មើក្នុងលទ្ធផល២ទល់​និង២ក្រោយ​ការ​បង្កើត​ឪកាសរបស់Morata ។

Spezia 2-3 Juventus: Player ratings

ជ័យជម្នះធ្វើឱ្យក្រុមរបស់លោក Massimiliano Allegri ឡើង​មកឈរលេខ ១២ ក្នុងតារាង ស្របពេលគ្រូបង្វឹក Juventus បានចាត់ទុកការប្រកួតនេះថាជាការកាត់ក្តី ៦ ពិន្ទុ បន្ទាប់ពីក្រុមរកបានតែ ២ ពិន្ទុពីការប្រកួត ៤ លើកដែលនាំអោយពួកគេឈរនៅលេខរៀងទី១៨បាតតារាងមុនការប្រកួតចាប់ផ្តើម៕

ប្រភពព័ត៍មាន៖ BBC