បរទេស៖ លោក Ole Gunnar Solskjaer បានបដិសេធមិនរិះគន់ Anthony Martial បន្ទាប់ពីការបង្ហាញទម្រង់លេង មិនបាន​ល្អនៅក្នុងការប្រកួតពានរង្វាន់ Carabao Cup ទល់នឹងក្រុមភ្ញៀវ West Ham កាលពីថ្ងៃពុធ។ទោះយ៉ាង​ណាអ្នក​ចាត់ការ​ទូទៅរបស់ក្រុមបិសាចក្រហមរូបនេះបានទទូចចង់អោយខ្សែប្រយុទ្ធរូបនេះកុំអស់សង្ឃឺម និង ព្យាយាមហ្វឹកហាត់ដើម្បី​ទទួល​បានឱកាសបង្ហាញពីសមត្ថភាពខ្លួនឯងបន្តទៀត។

Man Utd news: Solskjaer reacts to Martial vs West Ham

Man.Utdទើបតែបានច្រានចោលនៅរដូវក្តៅពីសំណាក់ក្លឹប PSG ដែលបង្ហាញការចាប់អារម្មណ៏កីឡាករអន្តរជាតិ​បារាំង​រូបនេះ ។ហើយ Martial  ខ្លួនឯងក៏ដឹងច្បាស់ថាពេលនេះរូបគេបានត្រឹមជាជម្រើសទី ២ប៉ុណ្ណោះ ក្រោយការមកដល់រប​ស់​Cristiano Ronaldo នៅតំបន់ប្រយុទ្ធជួរមុខ ហើយរូបគេនិងអាចអង្គុយកៅអីបម្រុងច្រើនរឺខើចឪកាសបង្ហាញខ្លួនប្រសិនជា Edinson Cavani វិលត្រលប់មកបង្ហាញខ្លួនហ្វឹកហាត់ជាមួយនិងសុខភាពល្អប្រសើរឡើងវិញ។ Mason Greenwoodក៏បានដើរតួនាទីជាខ្សែប្រយុទ្ធស្លាបជួរមុខដោយបានដឹកនាំក្រុមចាប់តាំងពីដើមរដូវកាលនេះ។

Ole Gunnar Solskjaer reacts to Anthony Martial's performance against West  Ham | Metro News

ទោះ​យ៉ា​ងណា​Man.Utdបាននិងកំពុងសម្លឹងឃើញឪកាសនៃការផ្ទេរយកខ្សែប្រយុទ្ធ Erling Haaland  ខណៈដែលអ្ន ក​គាំទ្រ​ជាច្រើនក៏មានបំណងដូចគ្នានិងចង់ឃើញកីឡាករវ័យក្មេងរបស់ក្រុម Borussia Dortmund ផ្ទេរមកកាន់ទឹកដីOld Trafford​នៅរដូវក្តៅឆ្នាំក្រោយផងដែរ៕

 

ប្រភពព័ត៍មាន៖ 90min