បរទេស៖ បើយោងតាមរបាយការណ៍មួយបានឱ្យដឹងថាក្លឹប Everton អាចនឹងធ្វើការខ្ចីជើងខ្សែបម្រើ Donny van de Beek របស់ក្រុមបិសាចក្រហម Manchester United នៅខែមករាខាងមុខនេះ។

Donny van de Beek can be Manchester United's Paul Pogba contingency plan -  Casey Evans - Manchester Evening News

Everton ត្រូវបាផ្ទុះពាក្យចរចាមរាមជាមួយនឹងកីឡាករអន្តរជាតិហូឡង់នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ប៉ុន្តែត្រូវបានគេជូនដំណឹងថាកីឡាករវ័យ ២៤ ឆ្នាំរូបនេះមិនត្រូវបានក្លឹប Man United អនុញ្ញាតឲ្យចាកចេញឡើយ។ Van de Beek ទើបតែបានលេងជម្រើសដំបូងពីរដងសម្រាប់ Man United នៅរដូវកាលនេះ ក្នុងក្របខ័ណ្ឌ Champions League និង EFL Cup ខណៈបានបង្ហាញខ្លួន Premier League ត្រឹមតែ ៦ នាទីប៉ុណ្ណោះនៅឆ្នាំ ២០២១-២២ នេះ។

Donny van de Beek: Manchester United fans demand more after West Ham defeat  - Man United News And Transfer News | The Peoples Person

បើយោងតាមសារព័ត៍មាន ​​Liverpool Echo ក្លឹប Everton អាចនឹងបង្ហាញការចាប់អារម្មណ៍របស់ខ្លួនម្តងទៀតពោះអតីតកីឡាកររបស់ Ajax រូបនេះនៅដើមឆ្នាំ ២០២២ ដោយក្រុមរបស់លោក Rafael Benitez កំពុងពិចារណាលើការខ្ចីជើង។ របាយការណ៍អះអាងថាការចាកចេញរបស់ James Rodriguez ទៅកាន់ប្រទេសកាតាគួរតែធ្វើ Everton មានប្រាក់ខ្លះសម្រាប់ចំណាយអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករាខាងមុខ៕

 

ប្រភពព័ត៍មាន៖ Sportsmole