បរទេស៖ ក្រុមអធិរាជស Real Madrid បានដាក់បញ្ចូលឈ្មោះកីឡាករអន្តរជាតិអង់គ្លេស Trent Alexander-Arnold និង Reece James ទៅក្នុងបញ្ជីសម្រិតសម្រាំង (Shortlist) របស់ពួកគេ ដើម្បីពិចារណាលើលទ្ធភាពផ្ទេរ ដែលនិងកើតមានឡើងនៅរដូវក្តៅឆ្នាំក្រោយ។

Trent Alexander-Arnold Vs Reece James: Glen Johnson Names The Better  Defender

ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប១៣សម័យមានបំណងចង់ចុះហត្ថលេខាលើខ្សែការពារស្លាបស្តាំថ្មីបន្ថែមទៀតដើម្បីត្រៀមលក្ខណៈបន្តវេនពីកីឡាករអន្តរជាតិអេស្បាញ Dani Carvajal ដែលនិងឈានចូលដល់វ័យ ៣០ ឆ្នាំនៅឆ្នាំ២០២២និងឧស្សាហ៏ជួបបញ្ហារបួសញឹកញាប់។ Alvaro Odriozola ត្រូវគេមើលឃើញថានិងអាចស្នងមុខនាទីនេះពី Carvajal ប៉ុន្តែក្លឹបដែលមាន មូល​ដ្ឋាននៅរាជធានីអេស្ប៉ាញត្រូវបានក្លឹប Fiorentina ខ្ចីជើងនៅរដូវកាលនេះទៅហើយ។

James is a better defender than Alexander-Arnold' - Johnson says Southgate  has difficult England decision | Goal.com

ប្រភពពីគេហទំព័រ DefensaCentral បានអះអាងកីឡាករដែលលេងនៅក្លឹប Liverpool និង Chelsea​ទាំងពីររូបខាងលើកំពុងត្រូវបានតាមដានយ៉ាងយកចិត្តទូកដាក់ពីសំណាក់គ្រូបង្វឹកអ៊ីតាលីលោក Carlo Ancelotti  បើទោះបីជាពួកគេទាំងពីរមានកិច្ចសន្យារយៈពេលវែងជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៥ឯណោះ ។ ប្រភពខាងលើបន្តថាៈ Youcef Atal ខ្សែការពារស្តាំរបស់ក្លឹប Nice ម្នាក់ទៀតក៏ស្ថិត​នៅក្នុងបញ្ជី​ឈ្មោះរ​បស់Real Madrid ខណៈកីឡាករអន្តរជាតិអាល់ហ្សេរីអាចជាជម្រើសល្អ ក៏ព្រោះតែតម្លៃខ្លួនធូរជាងគេ៕

 

ប្រភពព័ត៍មាន៖ Sportsmole