បរទេស៖​ Lionel Messi និង Pep Guardiola ស្ទើរ​តែ​​បាន​ធ្វើ​ការ​ជាមួយ​គ្នា​ម្តង​ទៀតក្នុង​ក្លិប​តែមួយ​ក្នុងនាម​ជា​កីឡាករ និង​គ្រូបង្វឹក​ទៅហើយ ប៉ុន្តែ នៅរាត្រីថ្ងៃ​អង្គារ ពួក​គេ​ទាំង​២ នឹងក្លាយ​ជា​គូ​បដិបក្ខម្តង​ទៀត​នៅពេលដែលក្រុម Paris Saint-Germain ធ្វើ​ជាម្ចាស់ផ្ទះ​ទទួលក្រុម Manchester City ក្នុងក្រប​ខ័ណ្ឌ Champions League​។ ប្រសិនបើ​ពួក​គេមិន​ទាន់​ទិញ Jack Grealish ទេនោះ អ្វី​ៗ​​អាច​នឹង​មាន​ការ​ប្រែប្រួល​ជា​​មិន​ខាន​។

Man City បានប្រកាស​​ពីការ​ទីញ​យក​ខ្សែ​បម្រើ​ដ៏ឆ្នើម Grealish ក្នុង​តម្លៃ​ខ្លួន​១០០លានផោន (ស្មើនឹង​១៣៩លាន​ដុល្លារ​អាមេរិក) ពីក្លិប Aston Villa នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ពោល​គឺ​ថ្ងៃ​តែមួយ​ដែលក្លិប Barcelona បានប្រកាស​ថា Messi នឹង​មិន​បន្តនៅ​កិឡដ្ឋាន Camp Nou ទៀត​ឡើយ​។ កាលពី​រយៈពេល​១​ឆ្នាំមុន នៅពេល​ដែល Messi បាន​ព្យា​យាម​ចាក​ចេញពីក្លិប Barcelona ក្លិប Man City ហាក់​ជាគោល​ដៅ​ដែលមានភាព​ជាក់លាក់​បំផុត​។ ប៉ុន្តែ ក្លិប Barcelona បាន​រា​រាំង​មិន​ឲ្យ​ម្ចាស់​ពាន​បាល់មាស Ballon d’Or ៦​សម័យ​កាល​រូបនេះ ចាក​ចេញ ហើយ​រយៈពេល​១២​ខែក្រោយមក Messi ហាក់​ដូច​ជា​ត្រៀមបន្ត​នៅ នៅមុន​ពេល​ការ​ផ្ទុះ​វិបត្តិ​ហិរញ្ញ​វត្ថុ​នៅកីឡដ្ឋាន Camp Nou បាន​បង្ខំ​ឲ្យ​រូប​គេ​ចាក​ចេញ​តែម្តង​។

ប្រសិន​បើ Man City បាន​ដឹង​ថា Messi នឹង​ត្រូវ​ចាក​ចេញ Barca ពួក​គេ​ប្រហែល​ជា​​ព្យាយាម​ចុះ​ហត្ថលេខា​ជាមួយនឹង​តារាឆ្នើម​រូបនេះ​ទៅហើយ​។ ប៉ុន្តែ ផ្ទុយ​ទៅវិញ ពួក​គេ​បានផ្តោត​លើការនាំ​យក Grealish និង​ព្យាយាម​ទិញ Harry Kane ដែល​ជាការផ្ទេរមួយ​មិនបានកើត​ឡើង​ឡើយ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia