បរទេស៖ Cristiano Ronaldo មានបំណងបញ្ចប់អាជីពជាមួយក្លឹបបិសាចក្រហម Man United មុនពេលណែនាំ​កូនប្រុស​របស់ខ្លួនអោយចូលហ្វឹកហាត់ក្នុងសាលាបាល់ទាត់យុវជនថ្នាលរបស់ក្លឹបយោងគេហទំព័រ The Sun ​បានចុះផ្សាយ​។​ទោះបីជាបន្តបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ Aston Villa កាលពីថ្ងៃសៅរ៏សប្តាហ៏មុន ប៉ុន្តែប្រធានក្រុមជម្រើស​ជាតិព័រទុយហ្គាល់ រូបនេះនៅតែបង្ហាញទម្រង់លេងបានល្អក្រោយត្រលប់មកកាន់ទឹកដី Old Trafford នៅរដូវ​ក្តៅ​នេះដោយរកបាន ៤ គ្រាប់បាល់ហើយទោះបីមានវ័យជ្រេដល់ទៅ៣៦ឆ្នាំទៅហើយក្តី។

Cristiano Ronaldo sends clear demand to Manchester United teammates after  Aston Villa defeat - Manchester Evening News

ម្ចាស់ពានកីឡាករលេងល្អបំផុតរបស់ពិភពលោក (បាល់មាស Ballon d’Or ៥ សម័យ) មិនបានបង្ហាញ​ពី​ផែនការរឺចេតនាចង់ចាកចេញទៅលេងនៅក្លឹបបន្ទាប់នោះទេ។ ប្រភពខាងលើបន្តថា Ronaldo ចង់​ក្លាយ​ខ្លួន​ជាគ្រូ​បង្វឹកយុវជនសម្រាប់ក្លឹបដែលមានមូលដ្ឋាននៅភាគខាងជើង​ឈៀងខាងលិចប្រទេសអង់គ្លេសបន្ទាប់​ពីចូល​និវត្តន៍ហើយអ្វីជាគោលបំណងសំខាន់បំផុតគឺឪកាសបណ្តុះបណ្តាលកូនប្រុសតែម្នាក់គត់មាននិស្ស័យ​ស្រ​លាញ់​និង ចំណូលចិត្តដូចខ្លួនគឺកុមារ Cristiano Jr នេះតែម្តង។

Cristiano Ronaldo: Man Utd forward can play into his 40s, says Ole Gunnar  Solskjaer | Football News | Sky Sports

Ronaldo មិនមានអ្វីជាអាថ៌កំបាំងជាមួយការបង្ហាញ ក្តីសង្ឃឹមចង់ឃើញកូនប្រុសវ័យ ១១ ឆ្នាំ ដើរតាម​គន្លង​របស់ឪពុកនិងមានឪកាសសាងភាពល្បីល្បាញដូចនិងអ្វីដែលរូបគេអាចទទួលបានការបណ្តុះបណ្តាលក្រោមដំបូន្មានពីសំណាក់ គ្រូតា Sir Alex Fergusonកាលពី១៨ឆ្នាំមុននៅទឹកដី Old Trafford ដូច្នេះដែរ៕

 

ប្រភពព័ត៍មាន៖ Metro