បរទេស៖ Gabriel Agbonlahor បានជំរុញឱ្យក្រុមប្រឹក្សាភិបាលរបស់ក្រុមបិសាចក្រហម Manchester United បញ្ចប់​តំណែង លោក Ole Gunnar Solskjaer ចេញដោយជ្រើសរើសជំនួសមកវិញដោយ អតីត​អ្នកចាត់កា​រក្រុម​តោ​ខៀវ Chelsea លោក Antonio Conte ។ការលើកឡើងរបស់អតីតខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិអង់គ្លេស រូបនេះ គឺបន្ទាប់​ពីអតីត​ក្រុម Aston Villaរបស់ខ្លួន បានផ្តួលម្ចាស់ផ្ទះMan.UtdនៅទឹកដីOld Trafford ក្នុងលទ្ធផល ១ទល់និង០ កាល​ពីថ្ងៃសៅរ៍សម្រាប់ការប្រកួតសប្តាហ៏ទី៦នៅក្របខណ្ឌ Premier League។

Gabriel Agbonlahor - Unassigned Players | Player Profile | Sky Sports  Football

ក្រុមជើងឯកអង់គ្លេស២០សម័យ បានបរាជ័យការប្រកួតនៅរដូវកាលដំបូងរបស់ពួកគេខណៈដែលខ្សែបម្រើ Bruno Fernandes ខកបំណងរកគ្រាប់បាល់ប៉េណាល់ទីនៅម៉ោងបន្ថែមដើម្បីជួយសង្គ្រោះក្រុម​ម្ចាស់ផ្ទះអោយ​ទទួល​បាន​មួយពិន្ទុ។ មានការចោតសួរជាច្រើនជុំវិញការទាត់បាល់​ពិន័យ១១ម៉ែត្រខណៈគ្រូបង្វឹកសម្រេច​អោយ​Fernandes បំពេញតួនាទីជំនួសCristiano Ronaldoផងដែរ ។

Gabby Agbonlahor believes Manchester United should sack 'not the man' Ole  Gunnar Solskjaer and replace him with Antonio Conte. - Techno Trenz

Agbonlahor ​​ត្រូវបានដកស្រង់សម្តីពីគេហទំព័រTalkSPORTថាៈ ពេលវេលារបស់លោក Solskjaer ជាមួយ​ក្លឹបគឺ​អស់ហើយប្រសិនបើខ្ញុំជាម្ចាស់ក្លឹប Man. United ខ្ញុំនិងសម្រេចចិត្តដូច Chelsea ដូចដែលពួកគេចែកផ្លូវ ជាមួយវីរបុរសរបស់ខ្លួនគឺ Frank  Lampard ហើយ​​នាំយកមកវិញនូវគ្រូបង្វឹកដ៏មានបទពិសោធន៏ដូចជាលោក Tuchel ហើយយើង​អាច​មើល​ថានិង​មានអ្វីកើត​ឡើងបន្ទាប់មក។ Abbonlahorជឿជាក់ថាលោក Conte​ដែល​ធ្លាប់មានបទពិសោធន៏​ដឹកនាំក្រុម​Chelsea អោយឈ្នះពានPremier League និងចុងក្រោយគឺពាន Serie A ជាមួយ Inter Milan កាល​ពីរដូវ​កាល​មុនដូច្នេះគាត់និងមានឪកាស ប្រើប្រាស់កីឡា​ករដែល​មាន​គុណ​ភាពទាំង​នោះ​ដើម្បី​នាំ​ជោគជ័យ​មក​អោយ​ក្រុម​៕

 

ប្រភពព័ត៍មាន​៖ Metro