បរទេស៖ លោក Diego Simeone គ្រូបង្វឹក Atletico Madrid បាន​បញ្ជាក់​កាលពីថ្ងៃ​ចន្ទ​ថា ក្រុម​របស់​លោក​ «ត្រូវ​តែ​មាន​​បង្កើត​ឲ្យមានការ​វិវត្តន៍ និង​ផ្លាស់ប្តូរ» ក្នុង​ការ​រា​រាំង​គូ​ប្រកួត​របស់​ខ្លួន​មិន​ឲ្យ​បង្កើត​គម្រោង​ជាក់លាក់​នានា ដើម្បី​ផ្តល់​ការ​ខក​ចិត្ត​ដល់​ក្រុម​ម្ចាស់​ជើង​ឯក​អេ​ស្ប៉ាញមួយនេះ​។

នៅមុនពេល​​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League នៅលើ​ទឹកដីក្រុម AC Milan លោក Simeone បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន៖ «យើង​​កំពុង​តែ​ស្ថិតក្នុង​រដូវ​កាល​មួយ​ដែល​ក្រុម​​ច្រើន​ត្រូវ​តែ​ស្គាល់​យើង ហើយពួកគេ​កំពុង​តែ​ធ្វើ​ការ​​ដោយ​ផ្អែក​ទៅលើ​ភាពខ្លាំង​របស់​យើង​»​។ រយៈពេល​​២​ថ្ងៃ ក្រោយពីក្រុម​ Atletico បាន​រង​បរា​ជ័យ​ក្នុងលទ្ធផល ១-០ ក្រោមស្នា​ដៃក្រុម Alaves ដែល​ជាការ​រង​បរា​ជ័យ​ជាលើក​ដំបូង​របស់​ពួក​គេ​ក្នុង​យុទ្ធនា​ការនេះ លោក Simeone បាន​ឲ្យដឹង​ថា៖ «យើង​ត្រូវ​តែ​បង្កើត​ឲ្យ​មានការ​វិវឌ្ឍ ផ្លាស់ប្តូរ និង​​សម្លឹង​រក​មធ្យោ​បាយ​ផ្សេង នៅពេល​ដែល​ស្ថាន​ភាព​ទាំងនេះ កើត​ឡើង​​»​។ Atletico បាន​កត់​ត្រា​ជ័យ​ជម្នះ​ត្រឹម​តែ​២លើក​គត់ ពីការ​ប្រកយត​៦​លើក​ចុងក្រោយ​របស់​ពួក​គេ ក្នុង​រាល់​យុទ្ធនា​ការ​ទាំង​អស់ ហើយ​ការ​រង​បរា​ជ័យ​កាលពីថ្ងៃ​សៅរ៍ គឺ​ជាការ​​ប្រកួត​​លើក​ទី​៣ក្នុង​ចំណោម​ការ​ប្រកួត​៤លើក​ដែល​ពួកគេមិនអាច​រក​បានគ្រាប់បាល់​បញ្ចូល​ទី​។

លោក Simeone បាន​បន្ថែមទៀត​ថា៖ «ក្នុងការ​ប្រកួត​ជាច្រើន ដែល​យើង​បាន​លេង​ជាមួយនឹងក្រុមផ្សេង ហាក់ដូច​ជាមិន​ទុក​ចន្លោះ​ឲ្យយើង​ឡើយ​»​​​។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន​រូបនេះ បាន​ជំ​រុញ​ឲ្យ​​កីឡាករ​របស់​លោក រក្សា​ភាពខ្លាំង និង​ការ​ស្រេកឃ្លាន ដើម្បី​ប្រជែង​​ជាមួយនឹងក្រុម Liverpool និង​ Porto ក្នុង​ពូល B​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia