បរទេស៖ បិសាចក្រហម Man Utd បច្ចុប្បន្នមិនមានគម្រោងបញ្ចប់តំណែងលោក Ole Gunnar Solskjaer ពីតួនាទី ជាអ្នកចាត់ការឡើយ។ គ្រូបង្វឹកសញ្ជាតិន័រវេសមិនទាន់ឈ្នះពានរង្វាន់នៅឡើយទេតាំងពីដំបូងបានចូលកាន់ តំណែង​​ជាអ្នកចាត់ការទូទៅនៅខែធ្នូឆ្នាំ ២០១៨ ខណៈ Man Utd មិនទាន់ស្គាល់ឈ្នះសម្រាប់ ៣ លើកចុងក្រោយ​ក្នុងការប្រកួតសរុប ៤ លើកគ្រប់ក្របខណ្ឌទាំងអស់។

Solskjaer 'did not like' Villa players' actions before Bruno missed his  penalty

អនាគតវរបស់លោក Solskjaer នៅទឹកដី Old Trafford ត្រូវបានចោទសួរជាច្រើនលើក​មកហើយបើ​ទោះបី​ជា​កិច្ច​ព្រមព្រៀងរបស់គាត់ជាមួយក្លឹបមានសុពលភាព ២០២៤ ក៏ដោយ។ប្រភពពីគេហទំព័រ ​​ESPN បានចុះផ្សាយ​ថាប្រធានក្លឹបMan.Utd ជឿជាក់ថាលោក Solskjaer នឹងជួយឱ្យក្លឹបវិលទៅរកភាពរុងរឿងនៅ Premier League បន្ទាប់ពីការមកដល់របស់ Jadon Sancho, Raphael Varane និង Cristiano Ronaldo ។ប្រភពខាង​លើបន្តថាៈលោក Solskjaer នៅតែទទួលបានការគាំទ្រមិនដាច់ពីមាត់ពីសំណាក់ក្រុមគ្រួសារ រួសារ Glazer និងលោក Ed Woodward ។បច្ចុប្បន្នMan.Utd៤ ក្នុងតារាង Premier League បន្ទាប់ពីការប្រកួតបាន ៦ លើក។

Manchester United boss Ole Gunnar Solskjaer blames Jurgen Klopp for lack of  penalties - BBC Sport

គ្រូបង្វឹក​៤៨ ឆ្នាំរូបនេះមានប្រវត្តិដឹកនាំក្រុមឈ្នះ ៧៥ ក្នុងចំណោម ១៤០ ប្រកួតក្រោយ តែងតាំងជា​អ្នកចាត់​​ការទូទៅអចិន្ត្រៃយ៍​ខណៈដែលពួកគេត្រៀមធ្វើការប្រកួតក្របខណ្ឌ Champions League នៅថ្ងៃពុធ​ជាមួយអតីតគូប្រជែងចាស់ដែលធ្លាប់ផ្តួលពួកគេនៅវគ្គផ្តាច់ព្រ័ត្រ Europa League គឺ Villarreal៕

 

ប្រភពព័ត៍មាន៖ Sportsmole