បរទេស៖ ខ្សែ​ការ​​ពារ Giorgio Chiellini  បាន​បញ្ជាក់​កាលពីថ្ងៃ​អង្គារ​ថា ការ​ប៉ះ​ជាមួយនឹងក្រុម​ Chelsea នឹងក្លាយ​ការ​ប្រកួត​ដ៏​ងាយ​ស្រួល​បំផុត​ដែល​ក្រុម​ Juventus ត្រូវ​ប្រកួត​នៅ​សប្តាហ៍​ខាង​មុខនេះ ខណៈ​ដែល​ពួក​គេ​ត្រូវ​ប្រកួត​ជាមួយនឹងក្រុម​ម្ចាស់​ជើង​​ឯក​ទ្វីប​​អឺ​រ៉ុប​មួយនេះ នៅ​រាត្រីនេះ​។

ក្រុម​សេះ​បង្កង់ Juventus នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ក្រុមតោ​ខៀវ ក្នុង​ការ​ប្រកួត​ពូល H នា​កីឡដ្ឋាន Allianz នៅ​ថ្ងៃ​ពុធនេះ ក្រោយពី​បាន​ជួប​ភាពត្រដាប​ត្រដួស​នៅ​ដើម​រដូវ​កាល​នៃក្រប​ខ័ណ្ឌ Serie A មក​ទល់​ពេល​​នេះ ដែល​នាំ​ឲ្យ​ពួក​គេ​ធ្លាក់​ទៅ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​១០ ក្រោយពី​ការ​ប្រកួត​៦​លើក​។ ប៉ុន្តែ ខ្សែ​ការ​ពារ​ជើងចាស់អន្តរ​ជាតិអ៊ីតាលី Chiellini ជឿជាក់​ថា ឱកាស​​ប្រកួត​ដ៏​សំខាន់​នេះ នឹង​ជួយ​ឲ្យ​ក្រុម​របស់​គេ​​បង្ហាញពី​កម្រិត​លេង​ដ៏ខ្លាំង​បំផុត​។ Chiellini ប្រធានក្រុម​នៃក្រុម Juventus បាន​ឲ្យដឹង​ថា៖ «នៅ​ថ្ងៃ​ស្អែកនេះ គឺ​ជា​ថ្ងៃ​ប្រកួត​ដ៏​ងាយស្រួល​បំផុត​ដែលយើង​នឹង​លេង​នៅប៉ុន្មាន​សប្តាហ៍​ខាងមុខ​នេះ​។ ទាំង​អស់នេះ​ សុទ្ធ​សឹង​ជា​​ការ​ប្រកួត​ដ៏​អស្ចារ្យ ពីព្រោះពួកគេ​យើង​ងាយស្រួលក្នុង​​ការ​ត្រៀម​ខ្លួន​។ ភាព​ស្វិត​ស្វញ​នឹង​កើត​ឡើង​ខ្ពស់​បំផុត ហើយ​អ្វី​ៗ​ក៏​ស្ថិតក្នុងកម្រិត​ខ្ពស់​បំផុត​ផង​ដែរ​»​។

ខ្សែ​​ការ​ពារ​រូបនេះ​បាន​បន្ថែមទៀត​ថា៖ «យើង​នឹង​ត្រូវលេង​​ការ​ប្រកួត​លើ​ទឹកដីខ្លួន​ឯង​ជា​លើក​ដំបូង​ក្នុងក្រប​ខ័ណ្ឌ Champions League ជមួយ​នឹងក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯក​ទ្វីប​អឺ​រ៉ុប ដែល​កាន់​តែ​ខ្លាំង​ជា​មុន​ទៅ​ទៀត បើ​គិត​ចាប់​តាំងពីឈ្នះពាន​នេះ ហេតុនេះ វា​នឹងក្លាយ​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ និង​លំបាក​ដូចការ​រំពឹង​ទុក​»​។​ ក្រុម Juventus របស់​លោក Massimiliano Allegri កំពុង​តែ​នាំមុខ​ក្នុងពូល ក្រោយពីផ្តួល​ក្រុម Malmo ៣-០ ខណៈ Chelsea ផ្តួល Zenit Petersburg ១-០​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia