បរទេស៖ Bruno Fernandes បានកោតសរសើរចំពោះការរួមចំណែកជួយក្រុមដ៏សំខាន់ពីសំណាក់ អ្នកចាំទី David De Gea និងកីឡាករដែលរកគ្រាប់បាល់ជ័យជំនះក្នុងការប្រកួតគឺ Cristiano Ronaldo ខណៈដែល Man Utd  បានផ្តួលក្រុមភ្ញៀវ Villarreal ក្នុងការប្រកួតវគ្គជម្រុះក្នុងពូល Champions League កាលពីយប់ថ្ងៃពុធ។

Man Utd thắng trận, Bruno dành lời có cánh cho 2 ngôi sao sáng nhất

 

តារាឆ្នើមព័រទុយហ្កាល់បានស៊ុតបាល់បញ្ចូលទីនៅម៉ោងបញ្ឈប់ដើម្បីរកបានគ្រាប់បាល់ជ័យជម្នះក្នុងលទ្ធផល ២ទល់និង១ លើក្រុមអេស្បាញ។ Paco Alcacer ជាកីឡាករដែលរកបានគ្រាប់បាល់នាំមុខ ឲ្យ ក្រុមភ្ញៀវ មុនពេល គ្រាប់បាល់​តាម​ស្មើរកបានដោយខ្សែការពារស្លាបឆ្វេង Alex Telles ខណៈRonaldo ជាអ្នកបញ្ចប់ទីក្រោយពី Lingard បង្កើតឪកាស​អោយ​នៅ​ប៉ុន្មានវិនាទីចុងក្រោយមុនបញ្ចប់ការប្រកួត។ក្រុម Villarreal មានឱកាសរកគ្រាប់បាល់ជាច្រើនសម្រាប់ការប្រកួតទាំងពីរ តង់ប៉ុន្តែអ្នកចាំទីអន្តរជាតិអេស្បាញ មានឪកាសសង្គ្រោះបាល់ដល់ទៅ៦ដង។ Bruno Fernandes ក៏បានដើរតួនាទី​ជា​ប្រធាន​ក្រុមខណៈ Harry Maguire មានបញ្ហារបួស។

Bruno Fernandes Explains Important Tactical Change Manchester United Made  Vs Villarreal | X99News

អតីតខ្សែបម្រើ​ ​Man.Utd កីឡាករOwen Hargreavesក៏បានលើកសរសើរផងដែរថា៖ «ខ្ញុំគិតថា David De Gea ជាពិសេសនៅពាក់កណ្តាលតង់ទីមួយ គាត់បានធ្វើការសង្គ្រោះបាល់បានយ៉ាងល្អជាច្រើនគាត់ពិតជាអស្ចារ្យណាស់នៅ​រដូវ​កាល​នេះពួកគេអាចពឹងផ្អែកលើគាត់ជាមួយការត្រលប់ទៅរកទម្រង់លេងដែលល្អបំផុត»៕

 

ប្រភពព័ត៍មាន៖ Metro