បរទេស៖ Cristiano Ronaldo បានតាមស្មើកំនត់ត្រាវីរបុរស Man City កីឡាករ Sergio Aguero នៅក្របខណ្ឌ Champions League សម្រាប់ការរកគ្រាប់បាល់នៅម៉ោងបន្ថែម ៩០នាទី ខណៈដែលរូបគេមានឪកាសរកគ្រាប់បាល់នាំជ័យជំនះអោយ Man. Utd លើក្រុមគូប្រជែង Villarrealមកពីអេស្បាញ ។​

Last-minute Cristiano Ronaldo goal rescues Manchester United in Champions  League win over Villareal - ABC News

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់មាន​ឪកាសបញ្ចប់ទីក្រោយ​ការបញ្ជូន​របស់​Jesse Lingard បន្ទាប់ពីខ្សែការពារ Alex Telles រកគ្រាប់បាល់វាយបកតាមស្មើការនាំមុខរបស់ក្រុមភ្ញៀវរកបានដោយ​កីឡាករAlcacer ។ មានន័យថាកីឡាករវ័យ៣៦ឆ្នាំរូបនេះរកបានគ្រាប់បាល់ជ័យជំនះ នៅម៉ោងបន្ថែមនៅលីកកំពូលអឺរ៉ុបសរុបបាន៣ប្រកួត ពោល​គឺស្មើនិងកីឡាករអន្តរជាតិអាហ្សង់ទីន Aguero ដែលបច្ចុប្បន្នកំពុងលេងអោយBarcelona និងត្រូវការ​កំនត់​ត្រាតែ១ប្រកួតទៀតប៉ុណ្ណោះដើម្បីបំបែក។

Champions League hits and misses: Cristiano Ronaldo makes up for Manchester  United weaknesses, while Chelsea miss a creative spark at Juventus |  Football News | Sky Sports

Ronaldo បានប្រាប់ទូរទស្សន៍ BT Sport : វាជាការប្រកួតដ៏លំបាកមួយ។ Villarreal លេងបានល្អ។ ពួកគេមាន​ឱកាស​ជាច្រើន។ យើងបានតស៊ូជំនះបន្តិចហើយយើងបានដឹងមុនការប្រកួតថាយើង​ត្រូវតែឈ្នះដើម្បីទទួលបាន៣ពិន្ទុ ដ៏សំខាន់​សម្រាប់​ក្រុមនិង​បំពេញចិត្តអ្នកគាំទ្រ៕

 

ប្រភពព័ត៍មាន៖ Livescore