បរទេស៖ ខ្សែបម្រើ Kalvin Phillips របស់ក្លិប Leeds United បានលេចចេញជាគោលដៅ ផ្ទេរ សក្តានុពលមួយសម្រាប់ក្លិប Manchester United ។

កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានចំណាយពេលអស់ច្រើនរដូវកាលនៅទឹកដី Elland Road ដោយបានបង្ហាញខ្លួនសរុបចំនួន ២១៨ លើកគ្រប់ក្របខណ្ឌប្រកួតទាំងអស់។ទោះយ៉ាងណាការបង្ហាញទម្រង់លេងរបស់កីឡាករវ័យ ២៥ ឆ្នាំសម្រាប់ក្រុមតោបីអង់គ្លេសនៅព្រឹត្តការណ៏ ប្រកួតយូរ៉ូ ២០២០ នាំអោយរូបកេក្លាយជាកីឡាករគួរជាទីចាប់អារម្មណ៏របស់ក្លឹបកំពូល ៗ ជាច្រើនរួមទាំងម្ចាស់ជើងឯក Premier League គឺ Man. City ។

ប្រភពពី Daily Star បានចុះផ្សាយថា Man.Utd បានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនការចរចារ Phillips នៅចុងបញ្ចប់នៃរដូវកាលនេះ។ទោះយ៉ាងណាកីឡាករដែលអាចលេងបាន២តួនាទីគឺ Declan Rice របស់ក្រុម ញញួរធំWest Ham ដែលទទួលបានការចាប់អារម្មណ៏កន្លងមករយៈពេល១២ខែមានតម្លៃខ្លួនមិនក្រោម ៩០ លានផោនសម្រាប់Rice នោះទេ។ ផ្ទុយទៅវិញនិងតម្លៃខ្លួនរបស់Philips មិនតិចជាងRice នោះដែរ ដែលនេះជាហេតុផលដែលMan.Utdត្រូវធ្វើការពិចារណា៕
ប្រភពព័ត៍មាន៖ Sportsmole
