បរទេស៖ ក្រុម Leicester និង Napoli ត្រូវ​ប្រឈមមុខ​នឹង​ការ​ងារ​ដ៏លំបាក​ក្នុងការ​ឈាន​ទៅ​វគ្គ​ចាញ់​ធ្លាក់​នៃក្រប​ខ័ណ្ឌ Europa League ក្រោយពីក្រុម​ទាំង​២ បាន​រង​បរា​ជ័យ​ដ៏មិននឹក​ស្មាន​ដល់​ដូចគ្នា កាលពីថ្ងៃព្រហស្បតិ៍ ស្រប​ពេល​ដែល​ការ​រង​បរា​ជ័យ​ក្នុង​លទ្ធ​ផល ១-០ របស់ក្រុម Ranger ក្រោមស្នា​ដៃក្រុម Sparta Prague ត្រូវ​បានមើល​រំលង​ដោយ​សារ​តែ​ការ​រើស​អើង​ជាតិ​សាសន៍​លើ​កីឡាករ Glen Kamara​។

ក្រុម​ដែលមាន​​ការ​រុះ​រើកីឡាករ​ច្រើន Leicester បាន​រ​ង​បរា​ជ័យ​ក្នុង​លទ្ធ​ផល ១-០ ក្រោមស្នា​ដៃក្រុម Legia Warsaw នៅ​ទីក្រុង​ប៉ូឡូញ ស្រប​ពេល​ដែល​កំណត់ត្រា​មិនស្គាល់​ចាញ់​​​របស់​ក្រុម Napoli នៅ​រដូវ​កាល​នេះ បាន​បញ្ចប់​ក្រោមថ្វី​ជើង​របស់​កីឡាករ Quincy Promes ខណៈ​ដែលក្រុម Spartak Moscow បានយកឈ្នះក្នុងលទ្ធ​ផល ៣-២ នា​កីឡដ្ឋាន Diego Maradona​។ ក្រុម Napoli កំពុង​តែ​នាំមុខលើ​កំពូល​តារាង​នៃក្រប​ខ័ណ្ឌ​អ៊ីតាលី Serie A ក្រោយពីមាន​កំណត់ត្រា​ឈ្នះ​១០០% ប៉ុន្តែ ក្រុម Leicester បាន​​ជួប​លទ្ធផល​មិនសូវល្អ​ឡើយ​នៅ​រដូវ​កាលនេះ​។

លោក​គ្រូបង្វឹក Brendan Rodgers បានផ្លាស់​ប្តូរ​កីឡាករ​ជាច្រើនក្នុង​ជម្រើស​ដំបូង​របស់​លោក នៅមុន​ពេល​ការ​ប្រកួត​នៅលើ​ទឹកដីក្រុម Crystal Palace នៅ​ថ្ងៃ​អាទិត្យ ហើយ​ការផ្លាស់ប្តូរ​របស់​លោក​មិន​បាន​ទទួល​ផ្លែផ្កា​ឡើយ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia