រទេស៖ លោក Carlo Ancelotti ដែល​ជា​គ្រូបង្វឹក បាន​និយាយ​ថា ក្រុម​ Real Madrid បាន​រង​បរា​ជ័យ «ដ៏អាក្រក់មើល​បំផុត​នៅ​រដូវ​កាល​នេះ​» តាមរយៈ​ការ​រង​​បរា​ជ័យ​ជាលើក​ដំបូង​ក្នុង​ក្រប​ខ័ណ្ឌ La Liga នៅ​រដូវ​កាល​នេះ ដោយ​បាន​ចាញ់​ក្នុងលទ្ធផល ២-១ លើ​ទឹកដីក្រុម Espanyol កាលពីថ្ងៃ​អាទិត្យ ក្រោយពី​បាន​​ជួប​ការ​ខក​ចិត្ត​ក្នុងក្រប​ខ័ណ្ឌ Champions League​។

ក្រុម Real ដែល​បាន​រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម​ម្ចាស់​ជើង​ឯក​ម៉ុល​ដាវី Sheriff Tiraspol កាលពីថ្ងៃ​អង្គារ​នោះ បាន​ខ្ជះ​ខ្ជាយ​ឱកាស​ឡើង​ឈរ​ពី​លើ​ក្រុម Atletico Madrid ដែល​បានផ្តួលក្រុម Barcelona ក្នុងលទ្ធផល ២-០ កាលពីថ្ងៃ​សៅរ៍ ដើម្បី​តាម​ស្មើ​ពិន្ទុ​​​ជាមួយនឹងក្រុម Real ដែលមាន​១៧ពិន្ទុ​​។ Real Sociedad ក៏​មាន​១៧ពិន្ទុ​ផង​ដែរ ក្រោយពី​បាន​ពួក​គេ​បាន​បាត់​បង់​ឱកាស​ក្នុងការ​ឡើង​ឈរ​លើ​កំពូល​តា​រាង នៅ​ពេល​ដែលពួក គេ​បានបញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ១-១ ជាមួយនឹងក្រុម Getafe កាលពីថ្ងៃ​អាទិត្យ​។

ក្រោយពី​​ការ​រង​បរា​ជ័យ​នេះ ដែល​ធ្វើ​ឲ្យ​ក្រុម Real មិន​ស្គាល់​ឈ្នះ​សោះ​ក្នុង​ចំណោម​ការ​ប្រកួត​៣លើក បន្ទាប់​ពី​ពួក​គេ​បានបញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ០-០ ជាមួយនឹងក្រុម Villarreal ក្នុងការ​ប្រកួត​កាលពី​សប្តាហ៍​មុន លោក Ancelotti បាន​ឲ្យដឹង​ថា៖ «យើង​មិនមាន​អ្វី​ច្រើន​ត្រូវ​និយាយ​ឡើយ​។ នេះ​គឺ​ជា​ការ​ប្រកួត​អន់​បំផុត​របស់​យើង​នៅ​រដូវ​កាល​នេះ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia