បរទេស៖ ខ្សែ​ប្រយុទ្ធ Lionel Messi បាន​រង​បរា​ជ័យ​ជាលើក​ដំបូង​របស់​គេ ក្នុង​នាម​ជា​កីឡាករ​របស់​ Paris Saint-Germain កាលពីថ្ងៃ​អាទិត្យ ខណៈ​ដែល​ការ​ចាប់​ផ្តើម​យ៉ាងល្អ​ឥត​ខ្ចោះ​របស់​ពួក​គេ​ក្នុងក្រប​ខ័ណ្ឌ Ligue 1 នៅ​រដូវ​កាល​នេះ បានប​ញ្ចប់​ជា​មួយនឹង​​ការ​បរា​ជ័យ​ក្នុងលទ្ធ​ផល ២-០ នៅលើ​ទឹកដីក្រុម Rennes។

Lionel Messi suffers first defeat as a PSG player as Rennes stages surprise - CNN

ស្រប​ពេល​ជាមួយ​គ្នា​នេះ ​ក្រុម Marseille ក៏បាន​រង​បរា​ជ័យ ២-០ លើ​ទឹកដីក្រុម Lille ផង​ដែរ នៅ​ថ្ងៃ​ដែលពួក​បាន​កាន់​ទុក្ខ​ការ​ស្លាប់​ដ៏​ចម្រូងចម្រាស់​របស់​អតីត​ប្រធា​ន​ក្លិបលោក Bernard Tapie​។ តារាឆ្នើម​អន្តរ​ជាតិ​អាហ្សង់ទីន Messi បាន​ស៊ុត​បាល់​ Free-kick រំលង​របាទី នៅ​តង់​ទី​១ នា​កីឡដ្ឋាន Roazhon Park នៅមុន​ពេល​កីឡាករ Gaetan Laborde បាន​ជួយ​ឲ្យ​ក្រុម Rennes រក​បាន​គ្រាប់​បាល់​នាំមុខ​នៅមុន​ពេល​បញ្ចប់​តង់​ទី​១ តាមរយៈ​ការរក​បាន​គ្រាប់​បាល់​ទី​៦​របស់​គេ​​។

PSG woe: Lionel Messi is still yet to score in the French league after Paris Saint-Germain slump to shock first loss of the season — RT Sport News

Flavien Tait បាន​បន្ថែម​គ្រាប់​បាល់​នាំមុខ​ភ្លាម​ៗ ក្រោយពី​លេង​បាន​ត្រឹម​តែ​២០​វិនាទី​ប៉ុណ្ណោះ​ក្នុង​តង់​ទី​២ ខណៈ​ដែល Kylian Mbappe ក៏​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ផង​ដែរ ប៉ុន្តែ ជា​បាល់ offside ខណៈ​ដែល Rennes បាន​បញ្ចប់​ការ​ឈ្នះ​ជាប់​ៗ​របស់​ក្រុម PSG ត្រឹម​៨​ប្រកួត​នៅ​រដូវ​កាល​នេះ​។ លោក Mauricio Pochettino គ្រូបង្វឹក​របស់ PSG បានឲ្យ​ដឹង​ថា៖ «យើ​មិន​បាន​ចាប់​ផ្តើម​ការ​ប្រកួត​នេះ​យ៉ាងល្អ​ឡើយ ប៉ុន្តែ បន្ទាប់​មក យើង​បាន​លេង​​យ៉ាងល្អ​នៅ​រយៈ​ពេល​ពី​២៥ ទៅ​៣០នាទី​​។ វា​ជា​រឿង​អា​ម៉ាស​ដែលយើងមិនអាច​ស៊ុត​បាល់​បញ្ចូល​ទី​​។ យើង​បាន​របូត​គ្រាប់​បាល់​២​គ្រាប់ ដែលយើង​មិនអាច​វាយ​បក​បាន​វិញ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia