បរទេស៖ អ្នក​ចាំទី Hugo Lloris កាលពីថ្ងៃព្រហស្បតិ៍ បាន​កោតសរសើរ​ការ​បង្ហាញពី​ទម្រង់​លេង​​យ៉ាងល្អ​របស់ Kylian Mbappe ដើម្បី​ជួយ​ឲ្យក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បារាំង បំពេញ​ការ​វាយ​បក​តាម​ពីក្រោយ​២​គ្រាប់ នៅ​ត្រឹម​តង់ទី​១ ដើម្បីផ្តួលក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក​ក្នុងលទ្ធផល ៣-២ និង​ឈាន​ទៅ​វគ្គផ្តាច់​ព្រ័ត្រ​នៃ​យុទ្ធនាការ Nations League​។

កីឡាករ Theo Hernandez បាន​រក​គ្រាប់បាល់​ឈ្នះ ដើម្បី​ជួយ​​ឲ្យ​ក្រុម​របស់​ខ្លួន​ឈាន​ទៅជួបក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ​នៅ​ថ្ងៃ​អាទិត្យ នា​កីឡដ្ឋាន San Siro ប៉ុន្តែ Mbappe គឺ​ជា​អ្នក​បង្កើត​ឲ្យ​មានការ​វាយ​បកនៅក្នុង​តង់ទី​២ ក្នុង​ការ​បង្ហាញខ្លួន​ជាលើក​ទី​៥០​របស់​គេ​សម្រាប់ក្រុម​ជម្រើស​ជាតិ​បារាំង​។ Mbappe ដែល​ជា​កីឡាករ​វ័យ​ក្មេ​បំផុត​ដែល​បាន​បង្ហាញខ្លួន​បាន​៥០​លើក​សម្រាប់ក្រុម​ជម្រើស​ជាតិ​បារាំង​នោះ បាន​បញ្ជូន​បាល់​​យ៉ាងល្អ ដែល​នាំ​ឲ្យ Karim Benzema កាត់​បន្ថយ​គ្រាប់បាល់​ដេញ​តាមពីក្រោយ​ នៅ​នាទី ទី​៦០ និង​បាន​ស៊ុត​បាល់​ប៉េណាល់​ទី​បញ្ចូល​ទី​យ៉ាងល្អ ដើម្បី​តាម​ស្មើ​នៅនាទី ទី​៦៩​។

Lloris បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា៖ «ការ​ទទួល​​យក​ការ​ទទួល​ខុស​ត្រូវ​បែបនេះ ក្នុង​ដំណាក់​កាល​ដ៏សំខាន់ក្នុងការ​ប្រកួត ពិត​ជា​រឿ​ដ៏អស្ចារ្យ​។ ពិត​ណាស់ រូប​គេ​មាន​ទេពកោ​សល្យ​ដ៏អស្ចារ្យ ប៉ុន្តែ នៅ​ខាងក្រោយ​នោះគឺ​ថា រូប​គេ​មាន​ស្មារតី​ឈ្នះ​​។ យើង​ទាំង​អស់​ពិត​ជា​រីក​រាយ​ណាស់​​ចំពោះ​រូប​គេណាស់​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia