បរទេស៖ Man Utd បានដាក់បន្ថែមឈ្មោះខ្សែការពារថ្មីពីរនាក់ទៀតទៅក្នុងបញ្ជីសម្រាំង (Shortlist)ទិញចូលនៅ​ពេលទីផ្សារដោះដូរ​កីឡា​ករនិងបើកដំណើរការជាលើកទី២នៅខែមករា២០២២ខាងមុខនេះ។ កីឡាករ២រូបនោះមានដូចជា ខ្សែការពារអន្តរជាតិ​ស្កុតឡែនបច្ចុប្បន្នកំពុងលេងអោយក្លឹប Rangers វ័យ ១៩ ឆ្នាំ Nathan Patterson និង Max Aarons របស់ក្លឹប Norwich City ដោយយោងតាមគេហទំព័រ 90min បានចុះផ្សាយ។

Man Utd transfer news: Patterson & Aarons among RB targets

ក្រុមជើងឯកអង់គ្លេស២០សម័យបានបង្ហាញភាពមិនទាន់មានទំនុកចិត្តសម្រាប់ Aaron Wan-Bissaka ដែលបានចាប់ផ្តើម​រដូវកាលថ្មីជាមួយទម្រង់លេងមិនទាន់បានល្អ។កន្លងមកក្រុមបិសាចក្រហមធ្លាប់បង្ហាញការចាប់អារម្មណ៏ចង់ផ្ទេរយកកីឡាករដែលអាចលេងតំណែងស្លាបឆ្វេងនិងស្តាំបានគឺ Kieran Trippier មុនរដូវកាលថ្មីនេះចាប់ផ្តើម។ ទោះយ៉ាងណាក្រុមជើងឯក La Liga មិនបានយល់ព្រម លើតម្លៃទិញផ្តាច់កុងត្រាកីឡាករអន្តរជាតិអង់​គ្លេសរូបនេះតិចជាង៣០ លានផោននោះឡើយ។

Manchester United oo suuqa ka baadi-goobeysa xiddig beddel u noqda Aaron  Wan-Bissaka… (Yaa la la xiriirinayaa iminka?) – Gool FM

ទោះបីបានចំណាយប្រាក់នាំយកតារាឆ្នើមដូចជា Cristiano Ronaldo, Raphael Varane និង Jadon Sancho មករួម​ក្រុមប៉ុន្តែ Manchester United នៅតែបង្ហាញពីកង្វះគុណភាពក្នុងការលេងជាមួយសមត្ថភាពប្រជែងពាន Premier Leagueរដូវកាលនេះ ។ ក្រុមក៏កំពុងសម្លឹងរកកីឡាករដែលអាចលេងតួនាទីបម្រើការពារម្នាក់បន្ថែមទៀតក្រោយពីលោក Ole Gunnar Solskjaer ដែលចូលចិត្តដាក់អោយ Scott McTominay និង Fred លេងនៅក្នុងតំណែង​មួយនេះទាំង​មិន​ទទួល​បានប្រសិទ្ធិភាពនិងផ្លែផ្លាអ្វីសម្រាប់ក្រុមនាពេលកន្លងមកនោះទេ៕

 

ប្រភពព័ត៍មាន៖ Sportskeeda