បរទេស៖ នៅក្នុងការជួបសន្ទនាជាមួយអតីតជើងឯកកីឡាប្រដាល់សេរីក្នុងទ្រុងដែក UFC លោក Khabib Nurmagomedov នៅ Old Trafford អតីតគ្រូបង្វឹកដែលធ្លាប់ដឹកនាំបិសាចក្រហមរយៈពេល២៧ឆ្នាំលោក Sir Alex Ferguson បានធ្វើការរិះគន់ការដឹកនាំរបស់គ្រូបង្វឹកលោកOle Gunnar Solskjaer ដែលមិនបានដាក់កីឡាករឆ្នើមដូចជា Cristiano Ronaldo អោយចូលលេងសម្រាប់ការកាលពីសប្តាហ៏ទី៧នៅក្របខណ្ឌ Premier League ។

កំពូលគ្រូបង្វឹកសញ្ចាតិស្កុតឡេនដ៏ដែលធ្លាប់ដឹកនាំក្លឹបឈ្នះពានលីកកំពូល១៣សម័យ និងបានចូលនិវត្តន៏ពីអាជីពជាគ្រូបង្វឹកនៅឆ្នាំ២០១៣បានលើកឡើងយ៉ាងដូច្នេះថាៈ ជាការប្រកួតដ៏សំខាន់អ្នកគួរតែចាប់ផ្តើមដាក់អោយអោយកីឡាករឆ្នើមបញ្ចេញសមត្ថភាពក្នុងជម្រើស១១នាក់ដំបូងនៅលើទីលានប្រកួត ។ គួរបញ្ជាក់ថា ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៣៦ឆ្នាំ Ronaldo ត្រូវបានដាក់អោយអង្គុយជាកីឡាករបម្រុងមុនពេលប្តូរអោយចូលលេងនៅនាទីទី ៥៧ នៃការស្មើគ្នាក្នុងលទ្ធផល ១ទល់និង១ រវាងក្រុមម្ចាស់ផ្ទះ Man.Utd និង ក្រុមភ្ញៀវEverton កាលពីថ្ងៃសៅរ៍សប្តាហ៏មុន។
ទោះបីជាបានចូលលេងនៅនាទីដែលនៅសល់មុនបញ្ចប់ការប្រកួត ប៉ុន្តែ ម្ចាស់ពានបាល់មាស ៥សម័យរូបនេះបានបង្ហាញអាកប្បកិរយាអន់ចិត្តនិងមិននិយាយស្តីអ្វីទាំងអស់ដោយដើរសំដៅទៅកាន់បន្ទប់ផ្លាស់សំលៀកបំពាក់ ក្រោយអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការក្រួតជាផ្លូវការណ៏៕
ប្រភពព័ត៍មាន៖ BBC
 
                