បរទេស៖ Robbie Savage បានជ្រើសយកខ្សែប្រយុទ្ធ Mohamed Salah របស់ក្រុមហង្សក្រហម Liverpool ជំនួស Cristiano Ronaldo និង Lionel Messi  ជាកីឡាករដែលល្អបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន។ថ្លែងប្រាប់ William Hill អតីតខ្សែ បម្រើក្រុមBirmingham City មបានបញ្ជាក់ប្រាប់មូលហេតុដែលខ្លួនជ្រើសយកខ្សែប្រយុទ្ធអន្តរជាតិអេហ្សីបជំនួស Cristiano Ronaldo, Lionel Messi, Neymar និង Kylian Mbappé គឺផ្អែកលើទម្រង់លេងបច្ចុប្បន្នរបស់កីឡាករវ័យ ដែលកំពុង​បញ្ចេញ​ សមត្ថភាពនៅលីកកំពូលPremier League របស់អង់គ្លេសនាពេលបច្ចុប្បន្ន។

Mohamed Salah on Twitter: "You, the fans, keep me going. You give me more  strength than I think you'll ever know.… "

បុរសវ័យ៤៦ឆ្នាំ បានបញ្ជាក់យ៉ាងដូច្នេះ​ថា: Salah គឺជាកីឡាករល្អបំផុតនៅលើពិភពលោកនាពេលនេះ។ សម្រាប់ខ្ញុំប្រសិន ជាអោយជ្រើសរើសកីឡាករឆ្នើមៗនៅតំបន់ប្រយុទ្ធនោះពិតប្រាកដណាស់គឺជាគាត់សម្រាប់ជម្រើសដំបូង។ បច្ចុប្បន្នគាត់​បាន​​ដើរតួនាទីដ៏សំខាន់ប្រកបដោយទេពកោសល្យនិងភាពច្នៃប្រឌិតដើម្បីជួយក្រុម។

Mohamed Salah is predicted to show his light when facing Manchester City -  Ruetir

គួររំលឹក​ថា​គ្រាប់បាល់ដែល Sala រកបានដោយដោយការបណ្តើរទៅស៊ុតបញ្ចូលទីតែម្នាក់ឯងកំលុងការប្រកួត ជាមួយ​Man.City ត្រូវបានគេយកមកប្រៀបប្រដូចទៅនិតសមត្ថភាពរបស់កំពូលខ្សែប្រយុទ្ធLionel Messi  កំលុងពេលរូបគេ​លេង​នៅក្លឹបBacelonaដូច្នេះដែរ។ផ្ទុយទៅវិញបច្ចុប្បន្ននេះLionel Messiទើបតែរកបាន គ្រាប់បាល់១គ្រាប់សម្រាប់ក្លឹបថ្មី ខណៈCristiano Ronaldo រកបាន៥គ្រាប់ហើយក្រោយវិលត្រលប់មកMan.Utdវិញ រីឯSalah វិញរកបានគ្រាប់បាល់សរុប៩ គ្រាប់ក្នុងនោះនៅក្របខណ្ឌPremier League ៦និងនៅChampion League ៣គ្រាប់៕

 

ប្រភពព័ត៍មាន៖ Sportskeeda