បរទេស៖ កីឡាករឆ្នើមក្រុមជម្រើសជាតិ ប៊ែលហ្សិកពីររូបគឺ Romelu Lukaku និង Eden Hazard នឹងអវត្ត​មានក្នុង​ការ​ប្រកួត​ជម្រុះពានរង្វាន់ Nations League ដើម្បីយកថំណាត់ថ្នាក់លេខ៣នៅវេលាម៉ោង៨យប់នារាត្រីថ្ងៃអាទិត្យនេះ ជាមួយអ៊ីតាលី​ដោយ​សារតែ​បញ្ហា​របួសសរសៃពួរសាច់ដុំ ។

Romelu Lukaku, Eden Hazard Braces Inspire Belgium Past Tunisia at World Cup  | Bleacher Report | Latest News, Videos and Highlights

ខ្សែប្រយុទ្ធ Lukaku របស់ក្រុមតោខៀវ Chelsea ដែលនឹងត្រលប់ទៅបែលហ្ស៊ិកវិញក្នុង​ស្ថានភាពល្អ​ប្រសើរជាង​បន្តទៅ​ទី​ក្រុង ក្រុងឡុងដ៍ប៉ុន្តែគ្រូបង្វឹក Roberto Martinez បានលើកឡើងថារវាងពួកគេទាំងពីរគឺមិនមានលក្ខណ្ឌសុខភាព​និង​ស្ថានភាពដែលល្អប្រសើរក្នុងការវិលត្រលប់មកជួយក្រុមវិញបាននោះទេហើយពួកគេកំពុងចាកចេញពីជំរំក្រុមជម្រើសជាតិ ដោយសារបញ្ហាទាំងនេះ។

Eden Hazard moves to clarify Romelu Lukaku "man short" comments following  2018 World Cup Panama win - Mirror Online

ទោះយ៉ាងណាLukaku បានបង្ហាញខ្លួនចូលលេងពេលចាញ់បារាំងនៅវគ្គ ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ កាលពីថ្ងៃព្រហស្បតិ៍ប៉ុន្តែក៏មានឪកាសរកគ្រាប់បាល់ផងដែរ ។គ្រូបង្វឹក​សញ្ជាតិអេស្បាញបានបន្ថែម​ថាៈជាក់​ស្តែង​ទំនាក់​ទំនងនិងការយល់ដឹងពីស្ថានភាពរបួសរវាងក្រុមគ្រូពេទ្យនិងអ្នក ទាំងពីរគឺជារឿងចាំបាច់បំផុត ។រាល់ការ​សម្រេច​ចិត្តក៏ត្រូវបានធ្វើឡើងដោយមានការព្រមព្រៀងជាមួយក្លឹបផងដែរ។ ក្រុមតោខៀវ Chelsea នឹងទៅជួបម្ចាស់ផ្ទះ Brentford នៅថ្ងៃសៅរ៍ក្រោយសម្រាប់ការប្រកួតក្របខណ្ឌPremier League សប្តាហ៏ទី៨៕

 

ប្រភពព័ត៍មាន៖ BBC