បរទេស៖ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីគ្រាប់បាល់ទី ១១២ សម្រាប់ក្រុមជម្រើសជាតិ ពរទុយហ្កាល់ក្នុងពេលផ្តួល ក្រុមកាតា សម្រាប់ការប្រកួតមិត្តភាពដើម្បី បន្តកំណត់ត្រា ក្នុងនាមជាកីឡាករបាល់ទាត់ដែលស៊ុតបញ្ចូលទីច្រើនជាងគេលើ ពិភពលោកផ្នែកបុរស។ខ្សែប្រយុទ្ធក្រុមបិសាចក្រហម Man. United បានរកគ្រាប់បាល់បើកឆាកនៅនាទីទី៣៧ ក្នុងការ ប្រកួតនៅកីឡាដ្ឋាន Estadio Algarve ប៉ុន្តែត្រូវបានប្តូរចេញនៅពេលបញ្ចប់តង់ទី១ មុនពេលមិត្តរួមក្រុមJose Fonte និង Andrea Silva បន្ថែមម្នាក់១គ្រាប់នៅតង់ទី២។

Ronaldo scores on European record 181st international appearance - France 24

Ronaldo វ័យ៣៦ ឆ្នាំរូបនេះបានបំបែកឯតទគ្គកម្មរបស់ខ្សែប្រយុទ្ធអ៊ីរ៉ង់ Ali Daei ដែលរកបាន ១០៩ គ្រាប់កាលពីខែមុន។ កាពីតែនក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ ក៏បានបំបែកកំនត់ត្រាក្នុងនាមកីឡាករនៅ​តំបន់អឺរ៉ុប​ដែលបង្ហាញ​ខ្លួនអោយ​ជម្រើសជាតិសរុបដល់ទៅ ១៨១ប្រកួត ដោយបានវ៉ាដាច់អតីតមិត្តរួមក្រុមSergio Ramos ។ រីឯ​កីឡាករម៉ាឡេស៊ី Soh Chin Ann ដែលចូលនិវត្តន៍នៅឆ្នាំ ១៩៨៤ មានកំណត់ត្រាធ្លាប់បង្ហាញខ្លួនសម្រាប់​ក្រុម​ជម្រើស​ជាតិបានច្រើន​បំផុត​នៅលើ​ពិភពលោកគឺប្រមាណ ១៩៥ប្រកួត ។

Cristiano Ronaldo is already the European with the most international appearances

ក្រុមជម្រើសជាតិព័រទុយហ្គាល់បានធ្លាក់ចេញពីចំណាត់ថ្នាក់កំពូលក្នុងវគ្គជម្រុះពូលAកាលពីថ្ងៃសៅរ៍ខណៈដែលស៊ែប៊ីបានយកឈ្នះប្រទេសលុចសំបួរ ១ទល់និង ០ ដោយ Dusan Vlahovic រកបានគ្រាប់បាល់តែមួយគត់។ ក្រុមរបស់លោក Fernando Santos មាន ១ ពិន្ទុតាមពីក្រោយក្រុម Serbia ប៉ុន្តែមានការប្រកួតមួយនៅក្នុងដៃ៕

ប្រភពព័ត៍មាន៖ BBC