បរទេស៖ Juventus មានបំណងចង់ខ្ចីជើងខ្សែបម្រើ Donny van de Beek របស់ក្រុមបិសាចក្រហម Manchester United នៅខែមករាខាងមុខនេះមុននិងពិចារណាទិញផ្តាច់ជាអចិន្រ្តៃយ៏។ ខ្សែបម្រើអន្តរជាតិហូឡង់រូបនេះបន្តការផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការចាកចេញពីទឹកដី Old Trafford ក្រោយតស៊ូជាមួយទម្រង់លេងនិងជម្រើស១១នាក់ដំបូងមិនទទួល​បាន​ជោគ​ជ័យក្រោយចាកចេញពីក្លឹបយក្ស​ហូឡង់ Ajax នៅខែកញ្ញាឆ្នាំ ២០២០។

He will know when it's time to leave' — the Dutch reaction to Donny van de  Beek's Manchester United turmoil - Manchester Evening News

រដូវកាលនេះកីឡាករវ័យ ២៤ ឆ្នាំសញ្ជាតិហូឡង់ចូលលេងបានតែ ៣ ប្រកួតប៉ុណ្ណោះហើយលេងបានតែ ៦ នាទីប៉ុណ្ណោះ​នៃការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Premier League សម្រាប់៧សប្តាហ៏នៅរដូវកាលនេះ។

Van de Beek told Prem club he would shine at in Man Utd transformation

ក្រៅពីក្លឹបយក្សអ៊ីតាលីខាងលើមានក្លឹបនៅអង់គ្លេស២ផ្សេងទៀតដូចជាៈEverton និង Newcastle United ក៏បាន​សម្តែងការចាប់អារម្មណ៏ចង់បានអតីតបេក្ខភាពបាល់មាស ឆ្នាំ ២០១៩រូបនេះមករួមក្រុមពួកគេផងដែរ។ផ្ទូយទៅវិញ​គ្រូបង្វឹក Man United លោក Ole Gunnar Solskjaer នៅស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យអតីតកីឡាករវ័យក្មេង រូបនេះ​ចាក​ចេញ​នៅ​ខែមករាខាងមុខនេះព្រោះតែគ្រូបង្វឹកអន្តរជាតិ ន័រវេសចង់បន្តប្រើប្រាស់ De Beek សម្រាប់ជួយក្រុម​ពេញ​ជា​មួយ​គ្នា​ពេញ​មួយ​រដូវកាល៕

 

ប្រភពព័ត៍មាន៖ Sportsmole