បរទេស៖ Cristiano Ronaldo បានបោះជំហានដល់ការបំបែកឯតទគ្គកម្មមួយទៀតខណៈកីឡាករវ័យ ៣៦ ឆ្នាំរូបនេះរកបាន៣ គ្រាប់​ក្នុងជ័យជម្នះ ៥ទល់និង០ របស់ព័រទុយហ្គាល់លើក្រុមលុចសំបួរកាលពីល្ងាចថ្ងៃអង្គារ​ដោយក្លាយជាកីឡាករដំបូងគេក្នុ​ង​បាល់​​​​ទាត់​​អន្តរ​ជាតិ​​​បុរស​ដែលធ្វើបាន Hat-trick ១០ ដងសម្រាប់ជម្រើសជាតិ ។​ Ronaldo បានរកគ្រាប់បាល់ប៉េណាល់​ទីពីរ​គ្រាប់​នៅនាទីទី ១៣ មុន​ពេល តែតបាល់បញ្ចូលនៅនាទីទី ៨៧ សម្រាប់គ្រាប់ទី៣ខណៈ Bruno Fernandes និង Joao Palhinha ក៏បានរួមចំណែករកបានម្នាក់មួយគ្រាប់ផងដែរ។Portugal 5-0 Luxembourg: Cristiano Ronaldo hits hat-trick in rout as Bruno  Fernandes also scores - Eurosport

ឥឡូវនេះខ្សែប្រយុទ្ធក្រុមបិសាចក្រហម Man. United នៅសល់តែ ៣ គ្រាប់ទៀតប៉ុណ្ណោះពីកំណត់ត្រា​សម្រាប់​ការរកគ្រាប់បាល់បានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រវគ្គជម្រុះ World Cup ។ Carlos Ruiz កីឡាករដែលធ្លាប់លេងអោយក្រុមហ្គាតេម៉ាឡានៅចន្លោះឆ្នាំ ១៩៩៨ និង ២០១៦ បានស៊ុតបញ្ចូលទី ៣៩ គ្រាប់ក្នុងការប្រកួតជម្រុះខណៈបច្ចុប្បន្ន Ronaldo រកបាន ៣៦ គ្រាប់។

Cristiano Ronaldo scores hat trick, Denmark qualifies for World Cup

ព័រទុយហ្កាល់និងត្រូវប្រកួតជាមួយសាធារណរដ្ឋអៀរឡង់និងស៊ែប៊ីនៅខែវិច្ឆិកាដូច្នេះគាត់នឹងមានឱកាសបន្ថែម និង អាច​បំបែកកំណត់ត្រាថ្មីបន្ថែមទៀត។កាលពីខែកញ្ញាRonaldo បានក្លាយជាកីឡាករ បាល់ទាត់អន្តរជាតិផ្នែកបុរសដែលរកបាន​គ្រាប់​បាល់ច្រើនបំផុតដោយបំបែកកំនត់ត្រាវីរ​បុរសអឺរ៉ង់Alei Daeiពេលរកបាន ២ គ្រាប់ទល់នឹង​សាធារ​ណ​រដ្ឋអៀរឡង់៕

 

ប្រភពព័ត៍មាន៖ Sportsmole