បរទេស៖ បេក្ខ​ភាព​ទាំង​៣០​នាក់​ដែល​អាច​ពាន​បាល់​មាស Ballon d’Or ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​សប្តាហ៍​នេះ ខណៈ​ដែល​វា​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា គឺ​ជាការ​ប្រជែង​គ្នា​ដែល​មាន​លក្ខខណៈ​បើក​ចំហ​មួយ​។

បើ​ទោះបី​ពាន​រង្វាន់​ឯក​ជន​ដ៏​ធំបំផុតក្នុង​កីឡា​បាល់ទាត់​មួយ​នេះ ជា​ទូទៅ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​តារាឆ្នើម Lionel Messi និង Cristiano Ronaldo អស់​រយៈពេល​១​ទសវត្សរ៍​ រហូត​ដល់​បច្ចុប្បន្ន​ក៏ដោយ ឈ្នះនេះ ​គួរ​តែ​អាច​មាន​បេក្ខ​ភាព​ផ្សេង​ក្នុងការ​ប្រជែង​ជា​មួ​យ​នឹងកីឡាករ​ទាំង​២​។ ខ្សែ​បម្រើ​ដ៏ឆ្នើម Luka Modric បាន​កាត់​ផ្តាច់​ការ​គ្រប់គ្រង​របស់តារាឆ្នើម​ទាំង​២នាក់ ប៉ុន្តែ ក្រោយ​ពីការ​ផ្លាស់​ប្តូរ​ក្លិប​រៀង​ៗខ្លួន​សម្រាប់​ទាំង​ Messi និង Ronaldo នៅ​រដូវ​ក្តៅនេះ វា​អាច​ទៅ​រួច​ដែល​កីឡាករ​ផ្សេង​ម្នាក់​ទៀត ចូលរួម​ជាមួយនឹង Modric ដើម្បី​បង្កើត​ការភ្ញាក់ផ្អើល​។

បើ​ទោះ​បី​ Messi ទំនង​ដូច​ជា​បេក្ខ​ភាព​ឈាន​មុខ​គេ​ក្នុងការ​ឈ្នះពាន​បាល់​មាស​មួយ​ផ្សេង​ទៀត​ក៏ដោយ ប៉ុន្តែ តារាឆ្នើម Robert Lewandowski របស់ក្លិប Bayern Munich ក៏​ជា​បេក្ខ​ភាព​មិនអាចមើល​រំលង​បាន​ផង​ដែរ​។ Lewandowski ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី៤១​គ្រាប់ ដើម្បី​ជួយ​ឲ្យ​ Bayern លើក​ពាន Bundesliga សម្រាប់រដូវ​កាល​ឆ្នាំ​២០២០-២០២១នោះ បាន​ឲ្យ​ដឹងថា៖ «ការ​ដែលអាច​ឈ្នះពាន Ballon d’Or ពិត​ជា​មានន័យ​ណាស់​សម្រាប់​ខ្ញុំ​។ វា​ធ្វើ​ឲ្យ​ខ្ញុំ​មានមោទ​នភាព​ណាស់»៕

 

ប្រភព​ព័ត៌​មាន៖ Givemesport