បរទេស៖ កីឡាករបាល់ទាត់ដ៏ល្បីល្បាញជិត២ទសវត្សរបស់ក្រុម​បិសាចក្រហម ​Man Utd គឺ Cristiano Ronaldo បាន​បញ្ជា​ទិញរថយន្តមួយគ្រឿងក្នុងចំណោមរថយន្តដែលគេ​ជឿជាក់ថា​បាន​ផលិត​​មកត្រឹមតែ ១០ គ្រឿង​ប៉ុណ្ណោះ​យោង​តាម ​​Bild បានចុះផ្សាយ។ រថយន្តទំនើបបំផុតម៉ាក Bugatti Centodieci ដែលនឹងត្រូវ​ប្រគល់​ឱ្យ​ប្រធាន​​ក្រុម​ជម្រើសជាតិព័រទុយហ្គាល់ដែលជាម្ចាស់កម្មសិទ្ធិនៅឆ្នាំ ២០២២ ខាងមុខនេះមានតម្លៃរហូតដល់ទៅ ៩.៥ លាន​អឺរ៉ូឯណោះ។

Cristiano Ronaldo Spends €9.5 Million On Limited Edition Bugatti  Centodieci, Only 10 Have Been Made

គួរបញ្ជាក់ថាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ៣៦ឆ្នាំរូបនេះ មានចំណូលចិត្តចំពោះប្រភេទរថយន្តស្ពត​និងរថយន្តទំនើបអស់ជាច្រើនឆ្នាំមកហើយ។អតីតខ្សែប្រយុទ្ធស្លាបក្រុមអធិរាជសReal Madrid និង Juventus និង ជាម្ចាស់ពានបាល់មាស៥សម័យរូបនេះ ត្រូវបានចាត់ទុកជាអត្តពលិក​ដែលរកប្រាក់ចំណូល​បាន​ច្រើ​​ន​បំផុត​នៅលើពិភពលោកនាពេលបច្ចុប្បន្នដែលប្រាក់ចំណូលបានមកពីការលេងបាល់ទាត់ និង កិច្ចសន្យាថត​ផ្សាយ​​ពាណិជ្ជកម្មអោយក្រុមហ៊ុនយីហោកីឡាកម៉ាកល្បីៗផ្សេងៗជាច្រើនទៀត ។

Bugatti Centodieci, a 1577-HP Hypercar, Revealed at Pebble Beach

រថយន្តដែលជាបច្ចេកវិទ្យារកឃើញដោយជនជាតិអ៊ីតាលីប៉ុន្តែផលិតឡើងដោយក្រុមហ៊ុនFrench Automotive Manufacturer អាចរត់បានល្បឿនរហូតដល់ទៅ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងដោយប្រើថេរវេលាត្រឹមតែ ២,៤ វិនាទីឯណោះ។ គួររំលឹកផងដែរថា Cristiano Ronaldo គឺមានរថយន្តប្រណិតផ្ទាល់ខ្លួនដូចជា Bentley Continental GTC រឹត្រូវបានគេស្គាល់ថា McLaren Senna ដែលគាត់បានទិញកាលពីឆ្នាំមុនក្នុងតម្លៃប្រមាណ ៨៨៥.០០០ អឺរ៉ូ៕

 

ប្រភពព័ត៍មាន៖ Besoccer