បរទេស៖ គូប្រជែងនៅក្របខ័ណ្ឌ Premier League មានក្លឹបធំៗដូចជា Man. Utd, Liverpool, Chelsea និង Man. City បាន​កំពុង​ធ្វើការរួមគ្នាដើម្បីព្យាយាមនាំយកកីឡាកររបស់ពួកគេ ក្រោយមានភារកិច្ចលេងអោយក្រុមជម្រើសជាតិនៅតំបន់អាមេរិក​ខាង​ត្បូងដើម្បី បង្ហាញខ្លួនទាន់ពេលសម្រាប់ការប្រកួតលីកកំពូលនាចុងសប្តាហ៍នេះ។ កីឡាករមួយចំនួនមក​ពីប្រទេស​ប្រេស៊ីល​និងអ៊ុយរូហ្គាយនឹងហោះហើរត្រលប់មកកាន់ក្លឹបពួកគេរៀងៗខ្លួនវិញភ្លាមៗបន្ទាប់ពីការប្រកួតជម្រុះ World Cup របស់​ពួកគេនៅទីក្រុង Manaus ដោយយន្តហោះឯកជនមួយត្រូវបានជួលដោយក្លឹប ។

Premier League rivals unite to fly their South American stars home from international break | Daily Mail Online

គួរបញ្ជាក់ថាក្លិបចំនួន ៤ ខាងលើបានដុតដៃដុតជើងរៀបចំអោយកីឡាករពួកគេបានឆាប់វិលត្រលប់មក អង់គ្លេសវិញ​បន្ទាប់​ពី​ចក្រ​ភព​អង់គ្លេស​​សម្រេចផ្លាស់ប្តូរការដាក់កីឡាករអោយនៅដាច់ដោយឡែកក្រោយវិលត្រលប់ពីប្រទេសដែលចាត់ទុកថា​ស្ថិត​ក្នុងបញ្ជីក្រហមនោះ។កីឡាករទាំង៩រូបនោះមានដូចជាៈ Fabinho និង Allision របស់ក្រុមហង្សក្រហមLiverpool ,Gabriel Jesus និង Ederson របស់ក្រុមMan.City ,Edinson Cavani និងFred របស់ក្រុមMan.Utd ព្រមទំាង Rafinha របស់Leeds Utd និង Thaigo Silva របស់ក្រុមតោខៀវChelsea។

Premier League managers confused about South American player availability - The Athletic

ក្នុងនោះដែរEmi Martinez របស់ក្រុម Aston Villa, Lo Celso របស់ Roma និង Romero, Cavani របស់ United និង Miguel Almiron របស់ Newcastle នឹងមិនត្រូវដាក់អោយធ្វើចត្តាឡើស័ករយៈពេល ១០ ថ្ងៃនោះទេ៕