បរទេស៖ Fabinho បានសារភាពថាខ្លួនចង់ឃើញមិត្តរួមសញ្ជាតិប្រេស៊ីលកីឡាករ Raphinha នឹងផ្ទេរមកកាន់ក្លឹបហង្សក្រហម  Liverpool នៅរដូវកាលក្រោយ។  ខ្សែបម្រើកណ្តាលវ័យ២៤ឆ្នាំបានបង្ហាញទម្រង់លេងគួរអោយចាប់អារម្មណ៏ កាលពីរដូវ​កាល​​មុនដោយរកបាន ៦ គ្រាប់និង Assist ៩ គ្រាប់ដើម្បីជួយក្រុមរបស់ Marcelo Bielsa បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៩ នៅ​លីក​កំពូលអង់គ្លេស។

Fabinho: 'I expected Raphinha to join Liverpool in the summer'

មិនមានអ្វីដែលជារឿងគួរអោយភ្ញាក់ផ្អើលនោះទេសម្រាប់អ វ័យ ២៤ ឆ្នាំរូបនេះដែលទទួលបានការ ចាប់អារម្មណ៏ពីក្លឹបនៅ Premier League ប៉ុន្តែប្រភពពត៌មាននៅប្រទេសប្រេស៊ីលបានលើកឡើងថាតំណាងរបស់Rafinha បានធ្វើការពិភាក្សា​ជា​មួយក្រុ​មបិសាចក្រហម Man United ។

Fabinho expected Raphinha at Reds ក្រៅពីក្លឹបយក្សអង់គ្លេសមួយនេះនៅមានដូចជា Borussia Dortmund និង Liverpool បានបង្ហាញ​ការចាប់​អារម្មណ៏​Rafinha នៅក្នុងរដូវកាលដោះដូរកីឡាករកាលពីរដូវក្តៅកន្លងទៅ។ ប៉ុន្តែអតីតកីឡាករ Rennes រូបនេះត្រូវ​បាន​ផ្តល់​ការ​ជឿជាក់អោយលេងសម្រាប់តំណែងជម្រើស១១នាក់ដំបូងបន្តទៀតនៅទឹកដី Elland Roaសម្រាប់រដូវកាលនេះ ជា​មួយនិងការបញ្ចេញសមត្ថភាពរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៧ ប្រកួតដំបូង៕

 

ប្រភពព័ត៍មាន៖ Metro