បរទេស៖ ខ្សែបម្រើ Bruno Fernandes របស់ក្រុមបិសាចក្រហម Manchester United បានបង្ហើបប្រាប់​ពីអារម្មណ៏​នឹក​រលឹកអតីតមិត្តរួមក្រុមម្នាក់ដែលបច្ចុប្បន្នលេងនៅក្លឹប Leeds United នោះគឺ Rafinha។ គួរបញ្ជាក់​ថាខ្សែបម្រើ​ទាំងពីររូបនេះធ្លាប់លេងរួមគ្នានៅក្លឹប Sporting Lisbon អស់រយ​ៈពេលមួយឆ្នាំប៉ុន្តែទោះបី​ចំណាយ​ពេលប្រកប​អាជីពរួមគ្នានៅលីកកំពូលព័រទុយហ្គាល់រយៈពេលខ្លី ប៉ុន្តែពួកគេបានបង្កើតទំំនាក់ទំនងយ៉ាងយល់ចិត្ត​គ្នាក្នុង​ការ​លេងនៅលើទីលានប្រកួត ។

Fernandes lifts the lid on his friendship with Man United target Raphinha

ថ្វីត្បិតតែពួកគេទាំងពីរបច្ចុប្បន្នកំពុងលេងអោយក្រុមនៅលីកកំពូលពីរផ្សេងគ្នាយ៉ាងណាក៏ដោយ ប៉ុន្តែខ្សែ​បម្រើ​ស្លា​បអន្តរជាតិព័រទុយហ្គាល់ Bruno Fernandes នៅតែចាត់ទុកកីឡាករអន្តរជាតិ ប្រេស៊ីល Raphinha ជា​ដៃ​គូល្អបំផុតសម្រាប់រយៈកាលកន្លងមក ។ Bruno ត្រូវបានដកស្រង់សម្តីដោយគេហទំព័រThe Sunថាៈ ខ្ញុំនឹក​Rafinha។គាត់មានបច្ចេកទេស និង ទេពកោសល្យ​ខុសប្លែកពីកីឡាករដទៃទៀត សំខាន់បំផុតគឺគាត់ យល់ ចិត្តខ្ញុំ​ខ្លាំងជាងនរណាទាំងអស់។

Bruno Fernandes hoping for Raphinha reunion in Man Utd against Leeds on  Sunday | Manchester United

ថ្វីត្បិតតែក្រុមលោកMacelo Bielsaចាប់ផ្តើមរដូវកាលនេះកំពុងឈរនៅចំណាត់ថ្នាក់ទី១៦គិតត្រឹមសប្តាហ៏ទី៧ ប៉ុន្តែRafinha នៅតែអាចបន្តបង្ហាញទម្រង់ លេងបានល្អដោយរកបាន៣គ្រាប់។ សម្រាប់ជម្រើសជាតិRafinha បាន​បង្កើតឪកាសបញ្ចប់ទីអោយមិត្តរួមក្រុមយកឈ្នះ វ៉េណេស៊ុយអេឡាកាលពីសប្តាហ៍មុន និងបន្តរកបាន២ គ្រាប់ពេល ប្រេស៊ីលផ្តួលអ៊ុយរូហ្គាយនៅវគ្គជម្រុះWorld Cup កាលពីថ្ងៃសុក្រនេះបន្តទៀតផងដែរ។បច្ចុប្បន្ន កីឡាករវ័យ ២៤ ឆ្នាំរូបនេះមានកិច្ចសន្យានៅកីឡាដ្ឋាន Elland Road រហូតដល់ឆ្នាំ ២០២៤  ស្រប ពេល មាន ពត៌មានល្ហិចល្ហៀងមិនទាន់ផ្លូវការណ៏ថាLiverpool កំពុង សម្តែងចំណាប់អារម្មណ៏លើរូបគេ៕

 

ប្រភពព័ត៍មាន៖ Sportskeeda