បរទេស៖ Man. United កំពុងតែព្យាយាមគេចអោយផុតពីកំណត់ត្រារយៈពេល ១២០ ឆ្នាំទល់នឹងគូប្រជែង Leicester City សម្រាប់ការប្រកួត នៅទឹកដីKing Power នាថ្ងៃសៅរ៍នេះ។ក្រុមជើងឯកអង់គ្លេស២០សម័យបច្ចុប្បន្ន កំពុងឈរនៅនៅលេខរៀងទី ៤ ក្នុងតារាងក្របបខណ្ឌ Premier League ខណៈក្រុមកញ្ជ្រោងខៀវLeicester City ដែលជាម្ចាស់ផ្ទះកំពុងឈរនៅលេខរៀងទី១៣ ។
:focal(1025x302:1027x300)/origin-imgresizer.eurosport.com/2021/09/17/3221931-65955888-2560-1440.jpg)
ក្រុមរបស់លោក Ole Gunnar Solskjaer បានចាញ់Leicester City ក្នុងលទ្ធផល ៣ទល់និង១ ក្នុងការប្រកួត FA Cup វគ្គ ៨ ក្រុមចុងក្រោយកាលពីរដូវកាលមុននិងបន្តចាញ់ក្នុងលទ្ធផល ២ទល់និង១ នៅPremier League ក្នុងរយៈពេលពីរខែកន្លងទៅ ។ទោះយ៉ាងណា Man. Utd មិនដែលចាញ់ក្លឹបដែលមានមូលដ្ឋាននៅភាគកណ្តាលចក្រភពអង់គ្លេសមួយនេះបីប្រកួតជាប់ៗគ្នានោះទេ គិតចាប់តាំងពី ខែវិច្ឆិកាឆ្នាំ ១៩០១ ។

Man.Utdចាប់ផ្តើមរដូវកាលថ្មីបានល្អប៉ុន្តែបានចាញ់ការប្រកួត ៣ លើកពីការប្រកួត ៦ លើកចុងក្រោយគ្រប់ក្រប ខណ្ឌ ប្រកួតទាំងអស់ខណៈការប្រកួតចុងក្រោយស្មើគ្នា១ទល់និង១មុនការប្រកួត ជាលក្ខណៈអន្តរជាតិ៕
ប្រភពព័ត៍មាន៖ Sportsmole
 
                