បរទេស៖ លោក Thomas Tuchel បានបញ្ជាក់ថា Antonio Rudiger នឹងខកខានការប្រកួតរបស់ក្រុមតោខៀវ Chelsea ទល់នឹង Brentford នៅថ្ងៃសៅរ៍នេះដោយសាររបួស។ ទោះយ៉ាងណាគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់បានបញ្ជាក់យ៉ាង​ច្បាស់ថា​ខ្សែប្រយុទ្ធ ជួរមុខ Romelu Lukaku និងវិលត្រលប់មកជួយក្រុមវិញបាន។ គួររំលឹកថា​ខ្សែការ​ពារ​កណ្តាល​Rudiger ខកខានមិនបានជួយក្រុមសម្រាប់វគ្គជម្រុះWorld Cup ពេលដែល អាល្លឺម៉ង់ផ្តួលក្រុម​លើ​ម៉ាសេដូនីខាងជើងកាលពីថ្ងៃច័ន្ទដោយសារតែបញ្ហាបញ្ហារបួសខ្នង។

Lukaku A Striker Of Great Class -Rudiger – Newsclay

បញ្ហារបួសរបស់Rudiger គឺជាកង្វល់មួយសម្រាប់ក្រុមកំពុងនាំមុខតារាងPremier League ស្របពេលលោក​Tuchel បានបង្ហាញក្តីបារម្មណ៏ព្រមជាមួយនិងអវត្តមានខ្សែបម្រើស្លាប Christian Pulisic ខណៈ Hakim Ziyech ក៏នៅមិនទាន់ថាអាចចូលលេងបាននោះទេ។

Lampard confirms Pulisic will play vs Crystal Palace but Ziyech is still out

ទោះយ៉ាងណាលោកTuchel មានអារម្មណ៏កក់ក្តៅបន្តិច បន្ទាប់ពីខ្សែប្រយុទ្ធកំនត់ត្រាថ្លៃបំផុតរបស់ក្លឹបLukaku បានវិលត្រលប់មកហ្វឹកហាត់ ក្រោយពីជួបបញ្ហារបួសសរសៃពួរសាច់ ដុំ និងមិនអាចជួយក្រុម ជម្រើសជាតិ​បែលហ្ស៊ិកកាលពីដើមសប្តាហ៍នេះសម្រាប់ការប្រកួតយកលេខ៣ពានរង្វាន់Nation Leagueជាមួយអ៊ីតាលី ៕

 

ប្រភពព័ត៍មាន៖ Metro